Funan Techo Coastal-Inland Waterways Company Limited

Funan Techo Coastal-Inland Waterways Company Limited "From Rivers to Sea: Connecting Hinterland, Empowering Trade"

[English below]នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អៀង ស៊ុនលី ប្រធានក្រុមប្រឹក្សាភិបាល  ក្រុមហ៊ុន Funan Techo Coast-I...
28/09/2026

[English below]

នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អៀង ស៊ុនលី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Funan Techo Coast-Inland Waterways Company Limited (FTCC) អមដោយតំណាងក្រុមប្រឹក្សាភិបាល និងលោក Huan Wang នាយកប្រតិបត្តិក្រុមហ៊ុន FTCC បានចុះត្រួតពិនិត្យការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។

គណៈប្រតិភូបានចុះពិនិត្យការដ្ឋានការងារទី២ (Work Section 2) នៅខេត្តកណ្តាល ការដ្ឋានការងារទី៣ (Work Section 3) និង ទីស្នាក់ការ (main campus) របស់គម្រោង នៅខេត្តតាកែវ ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំការដ្ឋាន ការផលិតសំណង់បេតុងសម្រេចជាមុន (Precast) ការគ្រប់គ្រងគុណភាព និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ ព្រមទាំងបានចុះពិនិត្យមើល មន្ទីរពិសោធន៍គម្រោង និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តមប្រធានបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជារួម ការរៀបចំសណ្តាប់ធ្នាប់ការដ្ឋាន និងការគ្រប់គ្រងគុណភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹង សម្របសម្រួល ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយសណ្តាប់ធ្នាប់ និងប្រសិទ្ធភាព។
______________________

On 28 September 2026, H.E. Ieng Sunly, Chairman of Funan Techo Coast-Inland Waterways Company Limited (FTCC), together with board representatives and Mr. Huan Wang, CEO of FTCC, conducted a site inspection of the Funan Techo Canal project.

The delegation visited Work Section 2 in Kandal Province, Work Section 3 and the project main campus in Takeo Province to review progress in site preparation, precast production, quality management and laboratory testing, and also inspected the project laboratory and related facilities. H.E. the Chairman expressed his satisfaction with the overall progress, site organization and quality management, and emphasized the importance of strengthening overall coordination and quality control to ensure the orderly implementation of the project

________________
Follow us on:
Telegram: https://t.me/+3ftu9MC1Ad1jNzY9
Facebook: https://www.facebook.com/61592029870457/

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» រវាង ក...
11/09/2026

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» រវាង ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក និង ធនាគារនីហរ័ណ-អាហរ័ណចិន កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៦

PRESS RELEASE on
The Signing Ceremony for the Financing Agreement for the “Funan Techo Integrated Water Resources Project” between Funan Techo Coastal-Inland Waterways Co., Ltd. and the Export-Import Bank of China, held on 9 September 2026

Follow us on:
Telegram: https://t.me/+3ftu9MC1Ad1jNzY
Facebook: https://www.facebook.com/61592029870457/

11/09/2026

កម្ពុជាទទួលបានហិរញ្ញប្បទានជិត ១ ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (BOT)

Cambodia Secures Nearly US$1 Billion Facility for Funan Techo Water Resources Project

Follow us on:
Telegram: https://t.me/+3ftu9MC1Ad1jNzY
Facebook: https://www.facebook.com/61592029870457/

[English below]_____________________ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូ...
10/09/2026

[English below]
_____________________

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (BOT)

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (BOT) ត្រូវបានប្រារព្ធឡើងនៅទីក្រុងសៀមិន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ២០២៦ (CIFIT)។

កិច្ចព្រមព្រៀងហិរញ្ញប្បទានត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អៀង ស៊ុនលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Funan Techo Coastal-Inland Waterways Company Limited (“អ្នកខ្ចី”) និងលោកស្រី Shu Chang អគ្គនាយករងនៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារនាំចេញ-នាំចូលចិន ដែលមានតួនាទីជាអ្នករៀបចំក្រុមធនាគារផ្តល់ឥណទាន (Arranger of the Syndicate)។

ពិធីចុះហត្ថលេខានេះ ត្រូវបានផ្តល់កិត្តិយសដោយមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជា និងដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម និងធ្វើជាសាក្សីពីតំណាងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Funan Techo Coastal-Inland Waterways Company Limited (FTCC) រួមមាន លោក Du Fei ប្រធានក្រុមហ៊ុន China Road and Bridge Corporation (CRBC) លោកឧកញ៉ា Vann Charles Chuon តំណាងឱ្យក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd. (OCIC) ឯកឧត្តម លូ គឹមឈន់ ប្រធាន និងអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ឯកឧត្តម ហ៊ឺ បាវី ប្រធាន និងអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ (PPAP) លោក Yang Jie អគ្គនាយកក្រុមហ៊ុន CRBC ប្រចាំកម្ពុជា និងលោក Wang Huan អគ្គនាយកប្រតិបត្តិក្រុមហ៊ុន FTCC។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (BOT) និងបង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រដល់ការរៀបចំហិរញ្ញប្បទាន និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ឱ្យទទួលបានជោគជ័យ។

ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងការប្តេជ្ញាចិត្តរួមរបស់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលវែង។
_____________________

Signing Ceremony of the Facility Agreement for the Funan Techo Integrated Water Resources Management (BOT) Project

On 9 September 2026, the signing ceremony of the Facility Agreement for the Funan Techo Integrated Water Resources Management (BOT) Project was held in Xiamen, the People’s Republic of China, on the sidelines of the 2026 China International Fair for Investment and Trade (CIFIT).

The Facility Agreement was signed by H.E. Ieng Sunly, Chairman of Funan Techo Coastal-Inland Waterways Company Limited (the “Borrower”); Ms. Shu Chang, Deputy General Manager of the Corporate Banking Department of the Export-Import Bank of China, acting as the Arranger of Syndicate.

The signing ceremony was honoured by the presence of representatives of the Royal Government of Cambodia and was presided over by H.E. Sun Chanthol, Deputy Prime Minister of the Kingdom of Cambodia, together with H.E. Om Macthearith, Director General of the Public-Private Partnership Department of the Ministry of Economy and Finance.

The ceremony was also attended and witnessed by representatives of the shareholders of Funan Techo Coastal-Inland Waterways Company Limited (FTCC), including Mr. Du Fei, Chairman of China Road and Bridge Corporation (CRBC); Oknha Vann Charles Chuon, representing Overseas Cambodian Investment Corporation Ltd. (OCIC); H.E. Lou Kim Chhun, Chairman & CEO of Sihanoukville Autonomous Port (PAS); H.E. Hei Bavy, Chairman & CEO of Phnom Penh Autonomous Port (PPAP); Mr. Yang Jie, General Manager of CRBC Cambodia; and Mr. Wang Huan, Chief Executive Officer of FTCC.

The signing of the Facility Agreement represents a significant milestone for the Funan Techo Integrated Water Resources Management (BOT) Project and reflects the continued cooperation and strong commitment of all relevant stakeholders toward the successful financing and implementation of this historical national infrastructure initiative.

The occasion also underscores the enduring cooperation between the Kingdom of Cambodia and the People’s Republic of China, as well as the shared commitment of the participating institutions and partners to support Cambodia’s infrastructure development and long-term economic and social progress.
_____________________

Follow us on:
Telegram: https://t.me/+3ftu9MC1Ad1jNzY
Facebook: https://www.facebook.com/61592029870457/

Address

City View Building, 11F, #1105-1110, City Center Boulevard (169) Corner St. Central Park (566), Phum1, Srak Chak, Khan Doun Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Funan Techo Coastal-Inland Waterways Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category