나와 한국어

나와 한국어 •한국 생활에 적응하기 위해서는 사회에 대한 이해, 원활한 소통, 그리고 생활 속에서 열정적으로 살아가려는 노력이 필요하다.

06/09/2026
06/09/2026

💰 통장에 돈이 모이는 사람의 습관 10 가지

ទម្លាប់ ១០ យ៉ាងរបស់មនុស្សដែលអាចសន្សំលុយបានច្រើនក្នុងគណនីធនាគារ។

1. 월급날 먼저 저축한다.
→ នៅថ្ងៃបើកប្រាក់ខែ ត្រូវសន្សំលុយជាមុនសិន។

2. 고정비부터 줄인다.
→ កាត់បន្ថយចំណាយថេរៗជាមុនសិន( ថ្លៃផ្ទះ ថ្លៃអុិនធើនេត )។

3. 결제 전 하루를 기다린다.
→ មុននឹងចំណាយលុយ ត្រូវរង់ចាំមួយថ្ងៃសិន។

4. 안 쓰는 구독을 바로 해지한다.
→ បោះបង់សេវាជាវដែលមិនប្រើភ្លាមៗ។

5. 할인보다 필요한지를 먼저 본다.
→ មុនគិតពីការបញ្ចុះតម្លៃ ត្រូវគិតជាមុនថា តើវាចាំបាច់សម្រាប់យើងឬអត់។

6. 생활비 한도를 미리 정한다.
→ កំណត់កម្រិតចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃទុកជាមុន។

7. 사고 싶은 것과 필요한 것을 구분한다.
→ បែងចែកឱ្យច្បាស់រវាង អ្វីដែលចង់ទិញ និង អ្វីដែលចាំបាច់ត្រូវទិញ។

8. 남의 소비 수준을 따라가지 않는다.
→ មិនតាមកម្រិតនៃការចំណាយរបស់អ្នកដទៃទេ។

9. 남은 돈이 아니라 정한 돈을 저축한다.
→ មិនមែនសន្សំលុយដែលនៅសល់ក្រោយចំណាយទេ ប៉ុន្តែ កំណត់ចំនួនលុយដែលត្រូវសន្សំ ហើយសន្សំចំនួននោះជាមុន។

10. 돈 쓰지 않는 날을 만든다.
→ បង្កើតថ្ងៃដែល មិនចំណាយលុយ។

06/09/2026

សម្រាប់អ្នកគ្រូ/លោកគ្រូឬអ្នកដែលត្រៀមប្រលង​ TOPIK I ខ្ញុំសូមណែនាំសៀវភៅនេះព្រោះមានពាក្យ​ និងលំហាត់អនុវត្តច្រើនសំរាប់អោយស្វែងយល់ ខ្ញុំផ្ទាល់ក៏ធ្លាប់បង្រៀនសិស្សជាច្រើនជាមួយសៀវភៅនេះដែរ ភាគច្រើនសិស្សគឺទទួលបានលទ្ធផលល្អ។

05/09/2026

#한국어 말하기 연습하는 시간입니다.
ម៉ោងហាត់និយាយភាសាកូរ៉េ ។
តស! រៀននិយាយទាំងអស់គ្នា។

05/09/2026

🌿 할 일 많을수록 먼저 버려야 할 10가지

🌿 កាលណាមានកិច្ចការកាន់តែច្រើន ១០យ៉ាងដែលអ្នកត្រូវបោះបង់ចោល :

1. 오늘 다 끝내야 한다는 욕심을 버린다.
👉 បោះបង់ការចង់ធ្វើអ្វីៗទាំងអស់ឱ្យចប់នៅថ្ងៃនេះ។

2. 중요하지 않은 일정부터 과감하게 줄인다.
👉 កាត់បន្ថយកាលវិភាគដែលមិនសំខាន់ជាមុន ដោយមិនស្ទាក់ស្ទើរ។

3. 한 번에 여러 일을 하는 습관을 버린다.
👉 បោះបង់ទម្លាប់ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។

4. 모든 부탁을 직접 처리하려는 생각을 줄인다.
👉 កាត់បន្ថយការគិតថា ត្រូវតែដោះស្រាយសំណើររបស់អ្នកដទៃទាំងអស់ដោយខ្លួនឯង។

5. 급한 일을 중요한 일로 착각하지 않는다.
👉 កុំច្រឡំថា កិច្ចការដែលបន្ទាន់ គឺជាកិច្ចការដែលសំខាន់។

6. 완벽하게 하려다 시작을 늦추지 않는다.
👉 កុំបង្អង់ការចាប់ផ្តើម ដោយសារតែចង់ធ្វើឱ្យល្អឥតខ្ចោះ។

7. 머릿속으로만 할 일을 기억하려 하지 않는다.
👉 កុំព្យាយាមចងចាំកិច្ចការដែលត្រូវធ្វើដោយពឹងផ្អែកតែលើការចងចាំក្នុងខួរក្បាល។

8. 끝난 일까지 계속 신경 쓰는 습관을 버린다.
👉 បោះបង់ទម្លាប់នៅតែបន្តខ្វល់ខ្វាយពីរឿងដែលបានបញ្ចប់រួចហើយ។

9. 쉴 시간까지 일정으로 채우지 않는다.
👉 កុំបំពេញពេលវេលាសម្រាករបស់ខ្លួនដោយកាលវិភាគ ឬកិច្ចការផ្សេងៗទៀត។

10. 바쁠수록 더 많이보다 더 적게 선택한다.
👉 កាលណាកាន់តែមមាញឹក កាន់តែត្រូវជ្រើសរើសធ្វើរឿងឱ្យតិចជាងមុន មិនមែនធ្វើឱ្យច្រើនជាងមុនទេ។

04/09/2026

+ 회사에 다니다 → ធ្វើការនៅក្រុមហ៊ុន
+ 학교에 다니다 → រៀននៅសាលា
+ 대학교에 다니다 → រៀននៅសាកលវិទ្យាល័យ
+ 교회에 다니다 =ទៅព្រះវិហារ (ជាប់លាប់

04/09/2026

+ 필요한 사람 : មនុស្សដែលគេត្រូវការ។
+ 필요한 사람이 되고 싶어요 .
ខ្ញុំចង់ក្លាយជាមនុស្សដែលគេត្រូវការ។

04/09/2026

+출근하다 : ចូលធ្វើការ
+일하다 : ធ្វើការ
+회사에 다니다 : ធ្វើការនៅក្រុមហ៊ុន
+ 일 : ការងារ, រឿងរ៉ាវ, កិច្ចការ ,ថ្ងៃ,១

04/09/2026

오늘 아침 출근하는 길에 가을바람이 느껴지네요 .

ព្រឹកនេះ ពេលធ្វើដំណើរទៅធ្វើការ ខ្ញុំមានអារម្មណ៍ថា ខ្យល់រដូវស្លឹកឈើជ្រុះកំពុងបក់មក។

Address

전라남도 담양군 담양읍 에코길 56
Gwangju
500-010

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+821087795789

Website

Alerts

Be the first to know and let us send you an email when 나와 한국어 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 나와 한국어:

Shortcuts

Share