BT Technology

Call Directions Website Contact the business

BT Technology Informing, inspiring, and empowering through insightful analysis and powerful narratives.

We will strive to provide accurate news about the border conflict between Cambodia and Thailand.

បើមិនស្តាប់ ដកចោលទៅ កុំទុកបំផ្លាញជាតិ
18/10/2026

បើមិនស្តាប់ ដកចោលទៅ កុំទុកបំផ្លាញជាតិ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមថ្ងៃទី២ នៃកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាកម្ពុជា...
15/10/2026

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមថ្ងៃទី២ នៃកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាកម្ពុជា–ថៃ នៅទីក្រុងឡាអេ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ចូលរួមថ្ងៃទី២ នៃកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ។

កិច្ចប្រជុំបានបន្តនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ តាមម៉ោងនៅប្រទេសហូឡង់ នៅវិមានសន្តិភាព ដែលជាទីស្នាក់ការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។

គណៈប្រតិភូថៃដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស ក្នុងនាមជាភ្នាក់ងារតំណាងថៃ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន (Registry)។

រូបថត៖ គល់ រ៉េននី/AKP
ប្រភព៖ CNC

15/10/2026

បុរសម្នាក់ជាសង្សា បាញ់សម្លាប់ស្ត្រីម្នាក់ជាសង្សានិងគ្នា រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ខណៈស្ត្រីរូបនេះ មានប្តីនិងកូនរួចហើយ កើតហេតុនៅម្តុំអូ២ ក្រុងព្រះសីហនុយប់មិញ
១៤.១០.២០២៦

ក្រុមសកម្មជនតវ៉ាប្រឆាំងកិច្ចប្រជុំ IMF និងធនាគារពិភពលោកនៅបាងកក បង្កការប្រឈមមុខជាមួយសមត្ថកិច្ចថៃ៖ នៅថ្ងៃទី១៥ ខែតុលា បណ្តា...
15/10/2026

ក្រុមសកម្មជនតវ៉ាប្រឆាំងកិច្ចប្រជុំ IMF និងធនាគារពិភពលោកនៅបាងកក បង្កការប្រឈមមុខជាមួយសមត្ថកិច្ច

ថៃ៖ នៅថ្ងៃទី១៥ ខែតុលា បណ្តាញសកម្មជនថៃបានប្រមូលផ្តុំតវ៉ាទ្រង់ទ្រាយធំនៅចំណុចប្រសព្វខ្លងតើយ (Khlong Toei) ក្នុងទីក្រុងបាងកក ដើម្បីប្រឆាំងនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank)។

អំឡុងការតវ៉ា មានការប៉ះទង្គិចខ្លះៗរវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ច។ សកម្មភាពនេះរៀបចំដោយបណ្តាញសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដោយគ្រោងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ និងបញ្ចប់នៅថ្ងៃទី១៦ ខែតុលា។

កម្មវិធីតវ៉ារួមមានការប្រមូលផ្តុំ និងការថ្លែងសាររបស់តំណាងសហគមន៍ ដែលអះអាងថា បានរងផលប៉ះពាល់ពីគម្រោង និងគោលនយោបាយសេដ្ឋកិច្ចរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងពីរ។

ក្រុមសកម្មជនបានទាមទារឱ្យមានការផ្លាស់ប្តូរ និងប្រឆាំងនឹងអ្វីដែលពួកគេចាត់ទុកថា ជាការត្រួតត្រារបស់ស្ថាប័នទាំងពីរលើការកំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការតវ៉ានេះធ្វើឡើងស្របពេលថ្នាក់ដឹកនាំហិរញ្ញវត្ថុពិភពលោកកំពុងចូលរួមកិច្ចប្រជុំនៅមជ្ឈមណ្ឌលសន្និបាតជាតិឃ្វីនស៊ីរីឃីត (Queen Sirikit)។

អ្នកតវ៉ាលើកឡើងថា គោលនយោបាយ និងគម្រោងរបស់ IMF និងធនាគារពិភពលោកកន្លងមក បានបង្កបន្ទុកដល់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប៉ះពាល់ដល់សិទ្ធិក្នុងការកំណត់អនាគតរបស់ខ្លួន៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English
រូបភាព៖ The Nation / Khaosod English

15/10/2026

ក្ដៅគគុកFrom ក្រុងឡាអេ 🇰🇭ខ្មែរ-សៀម🇹🇭
ថៃប្រកែកមិនពិភាក្សាលើការបែងចែកធនធានសមុទ្រជាមួយកម្ពុជា ក្នុងកិច្ចប្រជុំ UNCLOS ជុំទី២
ប្រឈមមុខដាក់គ្នាក្តៅគគុក! យោងតាមរបាយការណ៍ផ្លូវការពីសារព័ត៌មានថៃ The Standard លោក Sihasak Phuangketkeow ជំនួយការរដ្ឋមន្ត្រីការបរទេសថៃ បានប្រកាសដាច់ណាត់ច្រានចោលការចរចាចែកផលប្រយោជន៍ថាមពលសមុទ្រ OCA ជាមួយកម្ពុជា ដោយទទូចចង់ខណ្ឌព្រំដែនទឹកឱ្យរួចរាល់ជាមុនសិន។

ទេសចរធ្លាក់ចុះមកបន្ទោសតែក្រសួងទេសចរ តែក្រសួងណាខ្លះដែលបណ្តោយអោយមាន scam អសន្តិសុខ បរិស្ថានមិនល្អ ផ្លូវក្រលុក ដីហុយ កាយលូ ...
08/10/2026

ទេសចរធ្លាក់ចុះមកបន្ទោសតែក្រសួងទេសចរ
តែក្រសួងណាខ្លះដែលបណ្តោយអោយមាន
scam អសន្តិសុខ បរិស្ថានមិនល្អ ផ្លូវក្រលុក ដីហុយ កាយលូ ពុករលួយ 🤔
បន្ថែម៖ ក្រសួងសាធារណះការ មើលៗផ្លូវ ដាក់ស្តុប បណ្ណបើកបរទិញ ក្រសួងយុត្តិធម៌ មហាផ្ទៃ ចោរលួចឆក់ប្លន់ ពិសេសគឺគ្រឿងញៀន

07/10/2026

វេទនារឿងស្ទះផ្លូវ រាល់ថ្ងៃ។ ហត់ការងារ ហើយមកហត់នឹង ស្ទះផ្លូវទៀត។ mentality🥵

អូរដឹម ស្ទះហុយ សម្រាម រអិល 👎

សូមអរគុណ លីអូណែល មេស៊ី (Lionel Messi) សម្រាប់គ្រប់យ៉ាង! 💙🇦🇷ថ្ងៃនេះគឺជាថ្ងៃដ៏រំភើប និងក្តុកក្តួលបំផុតសម្រាប់អ្នកគាំទ្របាល...
07/10/2026

សូមអរគុណ លីអូណែល មេស៊ី (Lionel Messi) សម្រាប់គ្រប់យ៉ាង! 💙🇦🇷

ថ្ងៃនេះគឺជាថ្ងៃដ៏រំភើប និងក្តុកក្តួលបំផុតសម្រាប់អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក ដែលជាថ្ងៃចុងក្រោយរបស់ស្តេចបាល់ទាត់ លីអូណែល មេស៊ី ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។ ពីយុវជនម្នាក់រហូតដល់ក្លាយជាវីរៈបុរសដ៏អស្ចារ្យដែលពាក់មកុដលំដាប់ពិភពលោក មេស៊ីបានបន្សល់ទុកនូវប្រវត្តិសាស្ត្រ និងការចងចាំដែលមិនអាចបំភ្លេចបាន៖

🏆 ស្ថិតិ និងសមិទ្ធផលដ៏អស្ចារ្យពេញមួយអាជីពជាមួយក្រុមជាតិ (២០០៥ - ២០២៦)៖
🏃‍♂️ បង្ហាញខ្លួន៖ ២០៧ ប្រកួត (Caps)
⚽ ស៊ុតបញ្ចូលទី៖ ១២៥ គ្រាប់(Goals)
🎯 បញ្ជូនបាល់៖ ៦៨ ដង(Assists)

🎖️ ពានរង្វាន់ និងសមិទ្ធផលធំៗ៖
🏆 ម្ចាស់ពានរង្វាន់ World Cup (២០២២)
🏆 ម្ចាស់ពានរង្វាន់ Copa América (២០២១, ២០២៤)
🏆 ម្ចាស់ពានរង្វាន់ Finalissima (២០២២)
🥇 មេដាយមាសអូឡាំពិក (២០០៨)
✨ ម្ចាស់ពានរង្វាន់ Ballon d'Or ៨ សម័យកាល

គ្មានពាក្យអ្វីក្រៅពីពាក្យថា "អរគុណ លីអូ!" (Gracias, Leo!)សម្រាប់រាល់ការលះបង់ ភាពរីករាយ និងភាពអស្ចារ្យដែលលោកបានផ្តល់ជូនពិភពលោកមួយនេះ។ លោកនឹងស្ថិតនៅក្នុងបេះដូងរបស់អ្នកគាំទ្រ និងជាវីរៈបុរសជារៀងរហូត! 👑⚽🔥

# farewellMessi

01/10/2026

អ្នកនៅអូរដឹម រាល់ថ្ងៃបើមិនស្ទះដោយសារ ឡានតុងទីន័រ ក៏ស្ទះដោយសារ រថភ្លើងដែរ។ ម្តងៗស្ទះកន្លះក្រុង ទម្រាំផុត។

សាហាវ ដាច់មួយកំណាត់ក្រោយ ទាំងព្រលឹម នៅស្តុបផ្សារជម្ពូវ័ន្ត ភ្នំពេញ។ មូលហេតុ៖ តុងទីន័រ បុកឡានព្រុសពីក្រោយ កៀរនឹងទ្រូងផ្លូ...
23/09/2026

សាហាវ ដាច់មួយកំណាត់ក្រោយ ទាំងព្រលឹម នៅស្តុបផ្សារជម្ពូវ័ន្ត ភ្នំពេញ។
មូលហេតុ៖ តុងទីន័រ បុកឡានព្រុសពីក្រោយ កៀរនឹងទ្រូងផ្លូវ។ ប៉ុន្តែអ្នកណា ខុសឫត្រូវនៅមិនទាន់ដឹងនៅឡើយ។

Address

Battambang

Alerts

Be the first to know and let us send you an email when BT Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BT Technology:

Shortcuts

Share