រដ្ឋបាលស្រុកបូទុមសាគរ Botumsakor District

  • Home
  • Jordan
  • Amman
  • រដ្ឋបាលស្រុកបូទុមសាគរ Botumsakor District

រដ្ឋបាលស្រុកបូទុមសាគរ Botumsakor District Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលស្រុកបូទុមសាគរ Botumsakor District, Cargo and freight company, a, Amman.
(1)

លោក យីង វណ្ណឌី  ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស លោកស្រី អាន សុភ័ក្ត្រ ប្រធានស្ដីទីការិយាល័យអប់រំ យុវជន និងកីទ្បា លោក...
21/08/2026

លោក យីង វណ្ណឌី ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស លោកស្រី អាន សុភ័ក្ត្រ ប្រធានស្ដីទីការិយាល័យអប់រំ យុវជន និងកីទ្បា លោក សៅ សុផាន់ណា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា បានចូលរួមសិក្ខាសាលាស្ដីពី ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដោយឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីលើកិច្ចព្រមព្រៀងការងារ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃសុក្រ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦​ វេលាម៉ោង ០៩:៣០ នាទីព្រឹក

តាមការចាត់តាំងរបស់រដ្ឋបាលស្រុកបូទុមសាគរលោកផាង វិរ:អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា និងលោកសាញ់ ណារិទ្ធ មន្រ្តីការិយាល...
21/08/2026

តាមការចាត់តាំងរបស់រដ្ឋបាលស្រុកបូទុមសាគរ
លោកផាង វិរ:អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា និងលោកសាញ់ ណារិទ្ធ មន្រ្តីការិយាល័យអប់រំយុវជន និងកីឡា
បានចុះពិនិត្យការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាព្រលាន និងសាលាបឋមសិក្សាសុវណ្ណាបៃតង ដោយផ្តោតទៅលើអំណានដើម្បីត្រៀមធ្វើតេស្តស្តង់ដារថ្នាក់ជាតិ ទៅលើបំណិនទាំង៥(ការស្តាប់សូរ ស្គាល់តួ ចេះពាក្យ អានស្ទាត់ និងអានយល់ន័យ)

ប្រភពរដ្ឋបាលស្រុកបូទុមសាគរ
==================
ព្រឹកម៉ោង៨.៣០នាទីព្រឹក
ថ្ងៃសុក្រ៨កើត ខែស្រាពណ៍ឆ្នាំមមីអដ្ឋស័កពុទ្ធស័ករាជ២៥៧០ត្រូវនិងថ្ងៃទី២១ខែសីហាឆ្នាំ២០២៦

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំស្តីពីការបំពេញទិន្នន័យ និងព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការអនុវត្ត មុខងារគ្រប់គ្រង...
21/08/2026

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំស្តីពីការបំពេញទិន្នន័យ និងព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការអនុវត្ត មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ ដោយមានការចូលរួម ពី នាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន ពាក់ព័ន្ធ និង លោក មេឃុំ ទំជប់ទី១ឃុំ លោក លោកស្រី ស្មៀនឃុំ ទាំង៤ឃុំ នៃស្រុកបូទុមសាគរ ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
---------------------------
ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក
ថ្ងៃនេះ ជាថ្ងៃសីល
August 21, 2026

លោក ហ៊ុយ សំណាង មេឃុំកណ្ដោលនិងជាប្រធានអង្គប្រជុំ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៥១ ឆ្...
20/08/2026

លោក ហ៊ុយ សំណាង មេឃុំកណ្ដោល
និងជាប្រធានអង្គប្រជុំ បានអញ្ជើញជាអធិបតី
ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៥១ ឆ្នាំទី៤ អាណត្តិទី៥
ដោយមានការអញ្ជើញចូលរួមពី
លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំ ជំនួយការឃុំ ប្រធានសហគមន៍លោក លោកស្រីមេភូមិទាំង៥ នាយកសាលា ប៉ុស្តិ៍សុខភាព មន្ត្រីកសិកម្មឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ សរុប ២៣នាក់ ស្រី៨ នាក់
ក្រោមរបៀបវារះដូចខាងក្រោម
១. ការបើកកិច្ចប្រជុំ និងមិតិស្វាគមន៍
២. ពិនិត្យកូរ៉ុមនិងសមាសភាពចូលរួមប្រជុំ
៣. ពិនិត្យពិភាក្សានិងអនុម័សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ
៤. ពិនិត្យ ពិភាក្សាអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន
៥. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារដ្ឋបាលឃុំប្រចាំខែ។
៦.ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែការអនុវត្តគម្រោងអាហាររូបត្ថម្ភនៅកម្ពុជាឃុំកណ្ដោលប្រចាំខែសីហា ឆ្នាំ២០២៦
៧-ទិសដៅនិងផែនការការអនុវត្តការងារ
-ជម្រុញការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ
-ពិនិត្យលើគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ហួសសុពលភាព
-បន្តពង្រឹង និងផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព
៨ .បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គតាមមូលដ្ឋាន
-របាយការណ៍ការងារប៉ុស្តិ៍សុខភាព
-របាយការណ៍ និងបញ្ហាប្រឈមតាមបណ្តាភូមិ
៩- មិតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ
ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទប្រជុំលើកក្រោយ

ប្រភព:រដ្ឋបាលឃុំកណ្តោល
————————————
ថ្ងៃព្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
សីហា 20, 2026
វេលាម៉ោង០២:០០នាទីរសៀល

រដ្ឋបាលឃុំកណ្តោលបានរៀបចំកិច្ចប្រជុំប្រចាំខែ សីហា ឆ្នាំ២០២៦របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបត...
20/08/2026

រដ្ឋបាលឃុំកណ្តោលបានរៀបចំកិច្ចប្រជុំប្រចាំខែ សីហា ឆ្នាំ២០២៦
របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព
លោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ
ដោយមានការអញ្ជើញចូលរួមពី
លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ លោកមេភូមិ អនុភូមិ សមាជិកភូមិទាំង៥ លោកនាយប៉ុស្តិ៍នគរបាលឃុំ លោកប្រធានប៉ុស្តិ៍សុខភាពកណ្ដោល លោកនាយកបឋមសិក្សាកណ្តោល ក្រុមទ្រទ្រង់សុខភាពភូមិ សរុប ២៣នាក់ ស្រី៨នាក់ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម
១.ការបើកកិច្ចប្រជុំ និងមតិស្វាគមន៍
២.ពិនិត្យកូរ៉ុម និងសមាសភាពចូលរួម
៣.ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំប្រចាំខែ
៤.ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែមុន
៥.ពិនិត្យនិងអនុម័តរបាយការណ៍និងសកម្មភាពការងាររបស់គ.ក.ន.កប្រចាំខែ។
៦.អនុម័តផែនទីសង្គម
៧.ពិនិត្យនិងអនុម័តការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគ្រួសារ១០០០ថ្ងៃដំបូងនៃជីវិតគ្រប់ភូមិ
៨.បញ្ហាផ្សេងៗ
-ការចុះបញ្ជីកំណើត
-ការងារពាក់ព័ន្ធកុមារនិងនារីឃុំ
៩.មតិបូកសរុប និងបិទអង្គប្រជុំ។

ប្រភព:រដ្ឋបាលឃុំកណ្តោល
————————————
ថ្ងៃព្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
សីហា 20, 2026
វេលាម៉ោង៧:៣០នាទីព្រឹក

តាមការចាត់តាំងរបស់លោកមេឃុំ លោកស្រី ង៉ែ ដា ជាជំទប់ទី១ឃុំកណ្តោល និងជាអ្នកទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានសហការជាមួយលោ...
19/08/2026

តាមការចាត់តាំងរបស់លោកមេឃុំ
លោកស្រី ង៉ែ ដា ជាជំទប់ទី១ឃុំកណ្តោល និងជាអ្នកទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានសហការជាមួយលោកស្រីអនុភូមិតាំកន់ ចុះសួរសុខទុក្ខគ្រួសារក្រីក្រចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន១គ្រួសារឈ្មោះ អ៊ុយ ជេង ភេទស្រី អាយុ៨២ឆ្នាំ នឹងបាននាំយកគ្រឿងឧបភោគបរិភោគ និងថិកាមួយចំនួនជូនគាត់ ដែលមានទីលំនៅស្ថិតក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

ប្រភពរដ្ឋបាលឃុំកណ្តោល
------------------------------
ថ្ងៃពុធ ៦ កើត ខែស្រាពណ៍ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
August 19, 2026
វេលាម៉ោង៣.០០នាទី

លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក​ តំណាងលោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្...
19/08/2026

លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក​ តំណាងលោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានដឹកនាំសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក​ ចូលរួមវគ្គផ្សព្វផ្សាយ ស្តីពី "ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់ កក្រក ក្នុងពេលមានជម្លោះប្រដាប់អាវុធ" តាមប្រព័ន្ធអនឡាញ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===============
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
វេលាម៉ោង ២:៣០នាទីរសៀល

តាមការចាត់តាំងរបស់លោកមេឃុំ លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំតានូន ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានសហការជាមួយលោក...
18/08/2026

តាមការចាត់តាំងរបស់លោកមេឃុំ
លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំតានូន ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានសហការជាមួយលោកស្រីសមាជិកភូមិបាក់រនាស់ ចុះសួរសុខទុក្ខគ្រួសារក្រីក្រចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន១គ្រួសារឈ្មោះ ម៉ៅ ឃិន ភេទស្រី អាយុ៧៥ឆ្នាំ នឹងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនគាត់ ដែលមានទីលំនៅស្ថិតក្នុងភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

ប្រភពរដ្ឋបាលឃុំតានូន
------------------------------
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
August 18, 2026
វេលាម៉ោង៣:០០នាទីរសៀល

លោក​ ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សា...
18/08/2026

លោក​ ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
================
ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦​ វេលាម៉ោង១១:៣០នាទីព្រឹក

លោកស្រី ង៉ែ ដា មេឃុំស្តីទី  បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ដល់កសិករក្នុងឃុំកណ្តោល ក្នុងគោលបំណង...
17/08/2026

លោកស្រី ង៉ែ ដា មេឃុំស្តីទី បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ដល់កសិករក្នុងឃុំកណ្តោល ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយ:ការបង្កើនមុខរបរបន្ថែមដោយមានការចូលរួមសហការពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង និងប្រជាកសិករក្នុងឃុំកណ្តោល រៀបចំដោយអង្គការសកម្មភាពដៃគូអភិវឌ្ឍន៍ (PFDA)
នៅសាលាឃុំកណ្តោល។

ប្រភពរដ្ឋបាលឃុំកណ្ដោល
=================
ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
សីហា 17, 2026
វេលាម៉ោង៨:០០នាទីព្រឹក

Address

A
Amman
1000

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកបូទុមសាគរ Botumsakor District posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share