ផែស្ងួត ភីធីអិលអេស - PTLS Dry Port

ផែស្ងួត ភីធីអិលអេស - PTLS Dry Port 🇰🇭 ផែស្ងួត • ភស្តុភារ • ផ្លូវដែក • ស្តុកទុក • កុងតឺន័រ

Dry Port • Logistics • Rail Freight • Warehousing • Container Handling

[English Below]នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ផែស្ងួត ភីធីអិលអេស មានកិត្តិយសបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់តំណាងក្រ...
13/08/2026

[English Below]
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ផែស្ងួត ភីធីអិលអេស មានកិត្តិយសបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុន USCM (CAMBODIA) CO., LTD. ក្នុងគោលបំណងស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងសមត្ថភាពប្រតិបត្តិការរបស់ផែស្ងួត ភីធីអិលអេស។

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការចាប់អារម្មណ៍ និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងគូភាគី ព្រមទាំងជាឱកាសដ៏ល្អក្នុងការផ្លាស់ប្តូរយោបល់ និងពិនិត្យស្វែងរកលទ្ធភាពនៃកិច្ចសហការនាពេលអនាគត។

ផែស្ងួត ភីធីអិលអេស តែងតែរីករាយទទួលស្វាគមន៍
ក្នុងការសហការជាមួយគ្រប់ដៃគូអាជីវកម្ម ដើម្បីរួមចំណែកជំរុញអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែរីកចម្រើន និងឈានទៅមុខប្រកបដោយភាពជោគជ័យ។ 🤝

On the morning of August 13, 2026, PTLS Dry Port had the honor of welcoming representatives from USCM (CAMBODIA) CO., LTD. for a visit aimed at understanding PTLS Dry Port's infrastructure, services, and operational capabilities.

This visit highlighted the mutual interest and potential for cooperation between both parties, serving as a great opportunity to exchange ideas and explore future collaboration possibilities.

PTLS Dry Port is always pleased to welcome and collaborate with business partners, working together to support the growth of your business and help it move forward towards greater success. 🤝

[English Below]នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ផែស្ងួត ភីធីអិលអេស (PTLS Dry Port) មានកិត្តិយសបានទទួលស្វាគមន៍មន្ត្រ...
11/08/2026

[English Below]
នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ផែស្ងួត ភីធីអិលអេស (PTLS Dry Port) មានកិត្តិយសបានទទួលស្វាគមន៍មន្ត្រីគយ និងរដ្ឋាករ ចំនួន ០៤ រូប ដែលត្រូវបានចាត់តាំងឱ្យមកប្រចាំការផ្ទាល់នៅផែស្ងួត ភីធីអិលអេស ក្រោមការដឹកនាំដោយ លោក ក្តូវ ណុច ប្រធាននាយកដ្ឋានគយ និងរដ្ឋាករផែស្ងួត។
ក្នុងឱកាសនេះ លោកអគ្គនាយក ផែស្ងួត ភីធីអិលអេស បានសំណេះសំណាល និងពិភាក្សាអំពីកិច្ចសហការក្នុងការសម្របសម្រួលការងារពាក់ព័ន្ធ ដើម្បីធានានូវការផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។
ការចូលប្រចាំការរបស់មន្ត្រីគយ និងរដ្ឋាករ គឺជាជំហានសំខាន់មួយក្នុងការត្រៀមខ្លួន និងពង្រឹងសមត្ថភាពប្រតិបត្តិការផ្តល់សេវាកម្មជូនអតិថិជនរបស់ ផែស្ងួត ភីធីអិលអេស។

On the morning of Monday, August 10, 2026, PTLS Dry Port had the honor of welcoming four Customs and Excise officers who were assigned to be stationed directly at PTLS Dry Port, under the leadership of Mr. Kdov Nuch, Director of the Customs and Excise Department at the Dry Port.

On this occasion, the Director General of PTLS Dry Port held a consultative meeting with the officers to discuss cooperation and coordination on relevant matters, with the aim of ensuring faster, more convenient, and highly efficient services for customers.

The deployment of Customs and Excise officers at PTLS Dry Port marks an important step in enhancing operational readiness and strengthening PTLS Dry Port’s capacity to provide efficient and seamless services to its customers.

25/07/2026

[English Below]
សូមអញ្ជើញទស្សនាវីដេអូបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធពេញលេញរបស់ PTLS Dry Port ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការនាំទំនិញចេញ-ចូលនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ!

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖
🔹 ទីលានកុងតឺន័រ៖ សមត្ថភាពផ្ទុករហូតដល់ ៩៦,០០០ TEU ក្នុងមួយឆ្នាំ
🔹 ឃ្លាំងផ្ទុកទំនិញ៖ ទំហំធំទូលាយ ៤,១០៤ ម៉ែត្រការ៉េ
🔹 ផ្លូវចេញ-ចូល៖ ធំទូលាយ សម្រួលការដឹកជញ្ជូនបានយ៉ាងរហ័ស

យើងខ្ញុំរង់ចាំផ្តល់ជូនសេវាកម្មប្រកបដោយ គុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ ជាមួយក្រុមការងារជំនាញច្បាស់លាស់! 🤝📦

☎️ ទំនាក់ទំនង៖ 077208894
📍 ទីតាំង៖ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ
Watch our video showcasing the complete infrastructure of PTLS Dry Port—a vital driver in streamlining cargo transport and advancing Cambodia's import-export sector!

Key Infrastructure Features:
🔹 Container Yard: Capacity to handle up to 96,000 TEUs per year
🔹 Standardized Warehouse: Expansive space covering 4,104 square meters
🔹 Access Roads: Wide and spacious, ensuring fast and seamless transport

We look forward to serving you with Quality, Efficiency, and Reliability, backed by a highly professional team! 🤝📦

☎️ Contact Us: 077208894
📍 Location: Sangkat Snoar, Khan Kamboul, Phnom Penh.

[English Below]នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ផែស្ងួត ភីធីអិលអេស  ដែលមានទីតាំងស្ថិតនៅភូមិកុលក្រស្នារ សង្កាត់ស្នោរ ខណ...
23/07/2026

[English Below]
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ផែស្ងួត ភីធីអិលអេស ដែលមានទីតាំងស្ថិតនៅភូមិកុលក្រស្នារ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានប្រកាសដាក់ឱ្យដំណើរការសាកល្បង ក្រោមការរៀបចំរបស់ក្រុមហ៊ុន ភីធីអិលអេស ខូអបភើរេសិន ឯ.ក។

ផែស្ងួត ភីធីអិលអេស ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ៥២,៤៤៧ ម៉ែត្រការ៉េ និងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធសមស្របគ្រប់គ្រាន់សម្រាប់ការងារប្រតិបត្តិការ រួមមានទីលានផ្ទុកកុងតឺន័រ ឃ្លាំងបម្រុងបណ្តោះអាសន្ន ការិយាល័យរដ្ឋបាល ច្រកចេញ-ចូល ការិយាល័យគយ និងរដ្ឋាករ។
ផែស្ងួត ភីធីអិលអេស មានចក្ខុវិស័យក្នុងការរួមចំណែកលើកស្ទួយប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនរបស់កម្ពុជា ជាពិសេសការលើកកម្ពស់ការប្រើប្រាស់ផ្លូវដែក តាមរយៈគម្រោងអភិវឌ្ឍតំបន់ភស្តុភារកម្ម និងផែស្ងួតតាមបណ្តោយផ្លូវរថភ្លើង ដើម្បីតភ្ជាប់ការដឹកជញ្ជូនទំនិញ និងផលិតផលពីតំបន់ភាគខាងជើង រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ទៅកាន់កំពង់ផែតាមដងទន្លេ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។

ក្រុមការងារប្រតិបត្តិការរបស់យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាព ២៧ម៉ោង ក្នុងមួយសប្តាហ៍ (24/7)។

ដើម្បីអបអរសាទរការដាក់ឱ្យដំណើរការសាកល្បង ផែស្ងួត ភីធីអិលអេស សូមផ្តល់ជូននូវ ការបញ្ចុះតម្លៃពិសេស ២០%​ លើរាល់សេវាកម្មក្នុងផែស្ងួត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ផែស្ងួត ភីធីអិលអេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អាជ្ញាធរមានសមត្ថកិច្ច ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួម និងអបអរសាទរក្នុងពិធីដាក់ឱ្យដំណើរការសាកល្បង ផែស្ងួត ភីធីអិលអេស។

On the morning of 22 July 2026, PTLS Dry Port, located in Kol Krasna Village, Snoar Commune, Kamboul District, Phnom Penh, officially commenced its Soft Opening, organized by PTLS Cooperation Co., Ltd.

PTLS Dry Port has been developed on a 52,447-square-meter site and is equipped with full comprehensive infrastructure to support efficient logistics operations. Its facilities include a Container Yard (CY), Warehouse, Administrative Office, Entry and Exit Gates, as well as Customs and Excise office.

PTLS Dry Port is committed to strengthening Cambodia's logistics and transportation network, with a particular focus on promoting the use of railway transportation. As part of the logistics zone and dry port development project along the railway corridor, the facility will connect cargo and products from the northern provinces, including Banteay Meanchey, Battambang, and Pursat, to the river ports and the Sihanoukville Autonomous Port, enhancing transportation efficiency and improving Cambodia's competitiveness.

Our operations team is fully prepared to provide high-quality, efficient, and transparent services 24 hours a day, 7 days a week (24/7).

To celebrate the Soft Opening, PTLS Dry Port is pleased to offer a 20% special discount on all dry port services until 31 December 2026.

On this special occasion, PTLS Dry Port would like to express its sincere appreciation to Excellencies, Lok Chumteavs, Oknhas, government authorities, business partners, and all distinguished guests for honoring us with their presence and celebrating the Soft Opening of PTLS Dry Port.

Address

Kol Krosna Village, Snor Commune, Kombol District
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ផែស្ងួត ភីធីអិលអេស - PTLS Dry Port posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share