25/07/2026
ហួសចិត្តរឿងល្ងាចម្សិល😆
យប់ម្សិលមិញCrushបបួលទៅញ៉ាំអីជុំគា្ន ដោយសារម៉ូតូប្អូនមិនទាន់ចេញពីរៀន នាងអោយខ្ញុំទៅយក ខ្ញុំក៏ទៅយកនាងនៅម្តុំអាងទឹកអូឡាំពិក ចេញទៅមិនទាន់ដល់កន្លែងញ៉ាំអីផងស្រាប់តែរលឹមកណ្តាលផ្លូវ ពេលនោះនាងរងាក៏បានអោបខ្ញុំយ៉ាងណែន(មួយជីវិតមានប៉ុន្មានដង😂)
ទៅដល់កន្លែងញ៉ាំមានមិត្តភក្ត្រជួបជុំគ្នាយ៉ាងរីករាយ រួចមកយើងបានទៅលំហែរខួរក្បាលនៅមាត់ទន្លេជាលក្ខណះផ្ទាល់ខ្លួន(គេបបួលទេ😂) ក្រោយមេឃរាំងភ្លៀង(គិតមើលពេលវេលាបែបហ្នឹងមានប៉ុន្មានដង)
[...]ឈរលើបង្កាន់ដៃរនាំងមាត់ទន្លេ ដៃខ្ញុំលូកទៅក្រសោបអោបចង្កេះនាងពីក្រោយ ស្រង់ក្លិនក្រអូបឈ្ងុយឈ្ងប់ដែលភាយចេញពីរាង្គកាយរបស់នាង(ឱកាសមកដល់ហើយចាំកាលទៀត) ពេលវេលាដែលផ្អែមល្ហែមដែលខ្ញុំមិនដែលនឹងបានជួប វាធ្វើអោយបេះដូងខ្ញុំលោតញាប់ខុសពីធម្មតា ពេលវេលាក៏កាន់តែយប់ជ្រៅ មនុស្សម្នារក៏ត្រឡប់ទៅផ្ទះជាបណ្តើរៗ ខ្ញុំក៏ជូនគេត្រឡប់ទៅផ្ទះវិញ....
តែអ្វីដែលគួរអោយភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់នោះគឺ វាជាការ យល់សប្តិរបស់ខ្ញុំយប់មិញទេ😂😂
រូបភាព google😆😂