កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port

  • Home
  • Cambodia
  • Phnom Penh
  • កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port

កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port, Port, #649, Preah Sisowath Street, Sangkat Sras Chork, Khan Daun Penh, Phnom Penh.
(1)

Welcome to the official page of Phnom Penh Autonomous Port (PPAP)! ☑️
We are vital gateway for inland waterway cargoes flow, connecting Cambodia to the world with efficient, sustainable, and customer-focused services.

ពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ក្នុងស្រុក...
13/09/2026

ពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង🎓✨

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ — នៅសាលពហុបំណងស្រុកព្រះស្តេច ខេត្តព្រៃវែង បានរៀបចំ «ពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦» ក្នុងមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ។

នៅក្នុងឱកាសនោះ លោកស្រីអគ្គនាយករង បានអញ្ជើញប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីមកពីវិទ្យាល័យទាំង៣ ក្នុងស្រុកព្រះស្តេច ដែលទទួលបាន៖

• និទ្ទេស A និង B៖ ទទួលបាន ថេប្ល៊ែត (Tablet) ចំនួន ១គ្រឿង និងថវិកាលើកទឹកចិត្ត ក្នុងម្នាក់ៗ។
• និទ្ទេសផ្សេងៗទៀត៖ ទទួលបានថវិកាលើកទឹកចិត្តតាមកម្រិតជ័យលាភី។
បន្ថែមពីនេះ ក្នុងពិធីក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់ក្រុមការងាររៀបចំ និងលោកគ្រូ-អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងផ្ទេរចំណេះដឹង និងចំណេះធ្វើដល់សិស្សានុសិស្សកន្លងមកផងដែរ។

#កំពង់ផែស្វយ័តភ្នំពេញ #ស្រុកព្រះស្តេច #ខេត្តព្រៃវែង #បាក់ឌុប២០២៦

[English Below]🚢 ហេតុអ្វីជ្រើសរើសការដឹកជញ្ជូនតាមផ្លូវទឹក?🌊 កាត់បន្ថយថ្លៃដឹកជញ្ជូនដឹកជញ្ជូនទំនិញក្នុងបរិមាណច្រើន ដោយចំណាយ...
09/09/2026

[English Below]

🚢 ហេតុអ្វីជ្រើសរើសការដឹកជញ្ជូនតាមផ្លូវទឹក?
🌊 កាត់បន្ថយថ្លៃដឹកជញ្ជូន
ដឹកជញ្ជូនទំនិញក្នុងបរិមាណច្រើន ដោយចំណាយតិចជាង ក្នុងមួយជើង។
📦 ប្រសិទ្ធភាពក្នុងការដឹកជញ្ជូនទំនិញក្នុងបរិមាណច្រើន
អាចដឹកជញ្ជូនកុងតឺន័រ​ ២០០​​ ទៅ ៣​០០​ TEUs ក្នុងសាឡង់តែមួយជើង។

ឧទាហរណ៍៖ ២០០ TEUs
បញ្ញាក់ : ការប្រៀបធៀបនេះប្រើប្រាស់កុងតឺន័រផ្ទុកទំនិញ (Laden Container) ទំហំ ២០ ហ្វីត។

🚛តាមផ្លូវគោក
រថយន្ត ១ x កុងតឺន័រផ្ទុកទំនិញ ២០​ ហ្វីត = ១ TEU
➡️ ២០០ TEUs = រថយន្ត ២០០ គ្រឿង
➡️ ការដឹកជញ្ជូន និងដំណើរការឯកសារដាច់ដោយឡែក ២០០ ដង

🚢តាមផ្លូវទឹក
ដឹកទំនិញតាមទន្លេ ១ ≈ ២០០–៣០០ TEUs
➡️ ២០០ TEUs = នាវា ១
➡️ ការដឹកជញ្ជូន និងដំណើរការឯកសាររួមតែមួយ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ទូរសព្ទ៖ +(៨៥៥) ១០ ៤៤៤ ៨៩៨ / +(៨៥៥) ០១០ ៤៤៤ ០៤៤
អ៊ីមែល៖ [email protected]
/ [email protected]
វេបសាយ៖ www.ppap.com.kh

-
Why Choose Waterway Transportation?
🌊 Lower Transportation Costs
Move large volumes of cargo more economically in a single trip.
📦 Efficient Movement of Large Cargo Volumes
Transport hundreds of containers in one barge movement.

Example: 200 TEUs
Note : This comparison refers to 20ft laden containers.

🚛 By Land
1 Truck × 20ft laden container = 1 TEU
➡️ 200 TEUs = 200 trucks
➡️ 200 individual movements & documentation processes

🚢 By Waterway
1 River Barge ≈ 200–300 TEUs
➡️ 200 TEUs = 1 barge
➡️ 1 consolidated movement & documentation process

For more information:
Phone: +(855) 10 444 898 / +(855) 010 444 044
Email: [email protected]
/ [email protected]
Website: www.ppap.com.kh

#កំពង់ផែស្វយ័តភ្នំពេញ

07/09/2026
សារលិខិតជូនពរពីយើងខ្ញុំជា ថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងកម្មករ-និយោជិត ក.ស.ភ. ទាំងអស់គ្នា ជូនចំពោះ ឯកឧត្តម ហ៊ឺ បាវី ប្...
07/09/2026

សារលិខិតជូនពរពីយើងខ្ញុំជា ថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងកម្មករ-និយោជិត ក.ស.ភ. ទាំងអស់គ្នា ជូនចំពោះ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នាក្នុងឱកាសដ៏មហាក្ខត្តឫក្សប្រសើរថ្លៃថ្លា ចម្រើនជន្មាយុ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ១០ រោច ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី0៧ ខែកញ្ញា ឆ្នាំ២០២៦។

📢 សេចក្តីជូនដំណឹងស្តីពី បញ្ជីរាយនាមបេក្ខជនដែលបានជាប់ក្នុងដំណាក់កាលប្រលង និងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង ដំណាក់កាលសម្ភា...
01/09/2026

📢 សេចក្តីជូនដំណឹង

ស្តីពី បញ្ជីរាយនាមបេក្ខជនដែលបានជាប់ក្នុងដំណាក់កាលប្រលង និងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង ដំណាក់កាលសម្ភាសន៍។

📅 កាលបរិច្ឆេទសម្ភាសន៍៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
📍 ទីកន្លែង៖ ទីស្នាក់ការកណ្ដាលកំពង់ផែស្វយ័តភ្នំពេញ (ចំណតផែពហុបំណង TS៣)
🏢 ជាន់ទី៣ បន្ទប់លេខ ៣១៧

⏰ ម៉ោង និងឈ្មោះបេក្ខជន សូមពិនិត្យតាមតារាងខាងក្រោម។

សូមបេក្ខជនទាំងអស់ មកដល់មុនម៉ោងកំណត់ និងត្រៀមឯកសារចាំបាច់ឱ្យបានគ្រប់គ្រាន់។

[English Below]សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ ៧ខែ ដើមឆ្នាំ ២០២៦  (ពុំទាន់ធ្វើសវនក...
31/08/2026

[English Below]
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ ៧ខែ ដើមឆ្នាំ ២០២៦ (ពុំទាន់ធ្វើសវនកម្ម)។
បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ​សម្រាប់ ៧ខែ ដើមឆ្នាំ២០២៦​ មានចំនួន ៤១០ ​៤៨៤ TEUs កើនចំនួន ២៦,៨៤% ធៀបនឹង ៧ខែ ដើមឆ្នាំ២០២៥។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ទូរសព្ទ៖ +(៨៥៥) ១០ ៤៤៤ ៨៩៨ / +(៨៥៥) ០១០ ៤៤៤ ០៤៤
អ៊ីមែល៖ [email protected]
/ [email protected]
វេបសាយ៖ www.ppap.com.kh
-
Announcement on the Business Outcome for​ the first 7 months of 2026 (unaudited)
The number of containers through Phnom Penh Autonomous Port for the first 7 months of 2026 was 410,484 TEUs, an increase of 26.84% compared to the first 7 months of 2025.
For more information:
Phone: +(855) 10 444 898 / +(855) 010 444 044
Email: [email protected]
/ [email protected]
Website: www.ppap.com.kh
#កំពង់ផែស្វយ័តភ្នំពេញ

📍 វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន...
27/08/2026

📍 វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញធ្វើបទបាឋកថា ក្រោមប្រធានបទ «កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា» ក្នុងកម្មវិធី វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា នៅមណ្ឌលសន្និបាត OCIC ជ្រោយចង្វារ ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។

ក្នុងឱកាសនេះផងដែរ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការផែ នៃកំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញធ្វើបទបង្ហាញអំពីសកម្មភាពអាជីវកម្ម និងការអភិវឌ្ឍរបស់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីបង្ហាញពីសក្តានុពល និងតួនាទីសំខាន់ក្នុងការគាំទ្រដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា។

ជាមួយគ្នានេះ ក្រុមការងារ ក.ស.ភ. ក៏បានរៀបចំស្តង់បង្ហាញ ដើម្បីផ្សព្វផ្សាយអំពីសកម្មភាព និងសេវាកម្មសំខាន់ៗ របស់កំពង់ផែស្វយ័តភ្នំពេញ ទៅកាន់ភាគីពាក់ព័ន្ធ និងអ្នកចូលរួមក្នុងកម្មវិធី។

27/08/2026
26/08/2026

[English Below]

🚨 សមយុទ្ធអគ្គីភ័យនៅចំណតផែកុងតឺន័រ LM១៧

នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានរៀបចំ សមយុទ្ធអគ្គីភ័យ នៅចំណតផែកុងតឺន័រ LM១៧ ដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

សមយុទ្ធនេះមានការចូលរួមពីក្រុមអ្នកជំនាញ ពន្លត់អគ្គីភ័យ និងក្រុមសង្គ្រោះបន្ទាន់ ដើម្បីបង្ហាញ និងបណ្តុះបណ្តាលបុគ្គលិក ក.ស.ភ. អំពីវិធីឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងករណីមានអគ្គីភ័យ ឬស្ថានការណ៍អាសន្ន។

ក្នុងអំឡុងពេលសមយុទ្ធ បុគ្គលិកត្រូវបានណែនាំអំពី នីតិវិធីជម្លៀសខ្លួនដោយសុវត្ថិភាព ការឆ្លើយតបចំពោះស្ថានការណ៍អគ្គីភ័យ ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យ និងការសហការជាមួយក្រុមសង្គ្រោះបន្ទាន់។

តាមរយៈការអនុវត្តជាក់ស្តែងនេះ ក.ស.ភ. បន្តពង្រឹងសមត្ថភាពត្រៀមខ្លួន និងការឆ្លើយតបពេលមានអាសន្ន ព្រមទាំងលើកកម្ពស់វប្បធម៌សុវត្ថិភាពនៅក្នុងប្រតិបត្តិការកំពង់ផែ។

⚠️ បញ្ជាក់ ៖ ស្ថានការណ៍ដែលបង្ហាញក្នុងវីដេអូនេះ គឺជាស្ថានការណ៍សម្តែងឡើងសម្រាប់គោលបំណងហ្វឹកហ្វឺន និងបង្ហាញពីនីតិវិធីសុវត្ថិភាពប៉ុណ្ណោះ មិនមែនជាហេតុការណ៍អគ្គីភ័យពិតប្រាកដឡើយ។

-

🚨 Fire Drill at LM17 Container Terminal

On 20 August 2026, Phnom Penh Autonomous Port (PPAP) conducted a fire drill at Container Terminal LM17, in collaboration with Kandal Province Police Headquarter. ឋ

The drill brought together professional firefighters and ambulance teams to simulate an emergency situation and provide practical training for PPAP employees.

The exercise focused on helping employees understand how to respond during a fire emergency, evacuate safely, use appropriate emergency procedures, and coordinate with professional emergency response teams.

Through practical drills like this, PPAP continues to strengthen emergency preparedness, improve employee awareness, and promote a safer working environment across its port operations.

⚠️ Disclaimer: The scenario presented in this video is simulated and staged for training and demonstration purposes. It does not depict a real emergency.

#កំពង់ផែស្វយ័តភ្នំពេញ

Address

#649, Preah Sisowath Street, Sangkat Sras Chork, Khan Daun Penh
Phnom Penh

Alerts

Be the first to know and let us send you an email when កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port:

Shortcuts

Share

Category