03/09/2026
#អនុស្សាវរីយ៍ឆ្នាំ2️⃣0️⃣0️⃣1️⃣❤️
ដឹងលទ្ធផលបាក់ឌុបភ្លាមក៏មកភ្នំពេញភ្លែត !😆
ដោយសារជាលើកដំបូងក្នុងជីវិតដែលមកភ្នំពេញ ទើបធ្វើឱ្យខ្ញុំរង្វេងរកផ្លូវទៅកន្លែងស្នាក់នៅវិញមិនឃើញ ។ 😢
កុំតែបានពួកម៉ាក Vichet Tiev ប្រហែលត្រូវអង្គុយមើលសត្វស្វានៅវត្តភ្នំរហូតហើយ ។ 😂🐒
#ថ្ងៃបន្ទាប់ខ្ញុំបានទិញសៀវភៅមួយក្បាលដែលមានផែនទីរាជធានីភ្នំេពញ 🗺️ ហើយចាប់ពីពេលនោះមក ខ្ញុំតែងតែយកវាតាមខ្លួន និងប្រើប្រាស់រាល់ពេលចេញទៅក្រៅម្តងៗ ។
ពេលគិតត្រឡប់ទៅវិញ ទាំងអស់នេះក្លាយជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ។ ❤️