22/05/2024
សូមអនុមោទនាពិធីបុណ្យវិសាខបូជា 🙏🏻🙏🏻🙏🏻
បុណ្យវិសាខបូជា គឺជាបុណ្យមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទទាំងឡាយ អ្នកមានសទ្ធាជ្រះថ្លា មានសេចក្តីគោរព តែងប្រារព្ធធ្វើឡើង ដោយប្រារព្ធហេតុ ៣ ប្រការ ដែលជាប់ទាក់ទងដោយថ្ងៃនក្ខត្តប្ញក្សដ៏ល្អ របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិបូរណ៍ដោយគុណដែលប្រមាណមិនបានគឺ
១_ប្រារព្ធដល់ថ្ងៃដែលព្រះអង្គ ប្រសូត នៅសួនលុម្ពិនី ចន្លោះនគរទាំង ២ គឺនគរកបិលវត្ថុ និងនគរទេវទហ បច្ចុប្បន្នឋិតនៅក្នុងប្រទេសនេប៉ាល់ ។
២_ ប្រារព្ធដល់ថ្ងៃដែលព្រះអង្គ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ជាព្រះពុទ្ធ ក្នុងលោក ។
៣_ ប្រារព្ធដល់ថ្ងៃដែលព្រះអង្គបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ។
ថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤
#បុរីហ្គ្រេនផាក #បុណ្យវិសាខបូជា #អនុមោទនាបុណ្យ