31/01/2026
សេចក្តីជូនដំណឹងស្តីពី ថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន ខាងមុខនេះ
ឃ្លាំងទទួលទំនិញរបស់ CND-Express នៅប្រទេសចិន នឹងផ្អាកទទួលកញ្ចប់បញ្ញើត្រឹមថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ ហើយបើកទទួលកញ្ចប់បញ្ញើជាធម្មតាវិញនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៦។
ដោយឡែក CND-Expressនៅប្រទេសកម្ពុជា នឹងឈប់សម្រាកចំនួន ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៦ រហូតដល់ថ្ងៃ ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៦។ យើងខ្ញុំនឹងចាប់ផ្តើមធ្វើការជាធម្មតាវិញនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៦។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងដៃគូរសហការទាំងអស់ ដែលបានគាំទ្រសេវាកម្មរបស់យើងខ្ញុំ។ សូមជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែសេចក្តីសុខ រកទទួលទានមានបាន និងធ្វើដំណើរទៅណាមកណាប្រកបដោយភាពរីករាយ និងសុវត្ថិភាព។