Cambodia Airports

Cambodia Airports Welcome to Cambodia Airports' Official page. Welcome to the official page of Cambodia Airports.

Cambodia Airports has been entrusted by the Royal Government of Cambodia with the concessions of Phnom Penh Airport, Siem Reap Airport (until October 15, 2023), and Sihanouk Airport.

*** Airports operations hours:

Phnom Penh International Airport:
- Opening hours: 06:00 am
- Closing hours: 02:00 am

Sihanouk International Airport:
- Opening hours: 06:00 am
- Closing hours: 12:00 am (midnight)

24/08/2026

[ជួបជាមួយអ្នកនៅពីក្រោយការធ្វើដំណើររបស់លោកអ្នក]
នៅក្រុមហ៊ុនខេមបូឌាអ៊ែរផត (Cambodia Airports) ការផ្តល់នូវបទពិសោធន៍ធ្វើដំណើរដ៏រលូន និងប្រកបដោយភាពងាយស្រួលសម្រាប់អ្នកដំណើរ ចាប់ផ្តើមពីក្រុមការងាររបស់យើង។
សូមជួបជាមួយ កញ្ញា យូធាន ជាបុគ្គលិកផ្នែកសេវាអ្នកដំណើរ ដែលតែងតែធានាឱ្យអ្នកដំណើរទទួលបានបទពិសោធន៍ចុះឈ្មោះឡើងយន្តហោះ (Check-in) ប្រកបដោយភាពរលូន និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។ ចាប់ពីការផ្ទៀងផ្ទាត់ឯកសារធ្វើដំណើរ រហូតដល់ការផ្តល់ជំនួយដល់អ្នកដំណើរមុនពេលចេញដំណើរ កញ្ញា បានជួយឱ្យគ្រប់ដំណើរទាំងអស់ចាប់ផ្តើមដោយទំនុកចិត្ត និងប្រកបដោយភាពកក់ក្តៅ។
តាមរយៈវិជ្ជាជីវៈ ការខិតខំប្រឹងប្រែង និងការផ្តោតលើតម្រូវការអតិថិជន កញ្ញា យូធាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបទពិសោធន៍ធ្វើដំណើរដ៏វិជ្ជមានសម្រាប់អ្នកដំណើរមកពីជុំវិញពិភពលោក។
ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវអន្តរជាតិកាន់តែច្រើន រួមទាំងភ្ញៀវដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅតែបន្តពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់ខ្លួន ព្រមទាំងបង្ហាញពីភាពកក់ក្តៅ ស្នាមញញឹមរាក់ទាក់ និងបដិសណ្ឋារកិច្ចដ៏ល្អប្រសើរ ដែលជាកិត្តិនាមរបស់ប្រទេសកម្ពុជា។
🇫🇷 Bienvenue à la Francophonie 2026
🇰🇭 Bienvenue à Cambodia Airports
—————————
[Meet the People Behind Your Journey]
At Cambodia Airports, delivering a seamless passenger experience starts with our people.
Meet Uthean, Passenger Service Agent, who ensures passengers enjoy a smooth and welcoming check-in experience. From verifying travel documents to supporting passengers before departure, she helps make every journey start with confidence and care.
Through her professionalism, dedication, and customer-focused approach, Uthean contributes to creating positive travel experiences for passengers from around the world.
As Cambodia prepares to welcome more international visitors, including guests attending Francophonie 2026, our teams continue to strengthen their readiness while showcasing the warmth and hospitality that Cambodia is known for.
🇫🇷 Bienvenue à la Francophonie 2026
🇰🇭 Bienvenue à Cambodia Airports

✈️ លោក Julien BERT នាយកប្រតិបត្តិនៃក្រុមហ៊ុនខេមបូឌាអ៊ែរផត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម...
05/08/2026

✈️ លោក Julien BERT នាយកប្រតិបត្តិនៃក្រុមហ៊ុនខេមបូឌាអ៊ែរផត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីជម្រាបជូនពីវឌ្ឍនភាពនៃអាកាសយានដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រង និងប្រតិបត្តិការដោយក្រុមហ៊ុនខេមបូឌាអ៊ែរផត។

ជំនួបនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងការតភ្ជាប់ ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា។
------------------
✈️ Cambodia Airports CEO Julien BERT met with H.E. Chea Vuthy, Secretary General of the Cambodian Investment Board (CDC), to update on the airports managed and operated by Cambodia Airports.
The meeting highlighted a shared commitment to strengthening connectivity, supporting economic development, and enhancing Cambodia’s standing.

03/08/2026

📦 នៅពីក្រោយទំនិញរាប់តោនដែលបានដឹកជញ្ជូន គឺជាការខិតខំប្រឹងប្រែងយ៉ាងសកម្មពីក្រុមការងាររបស់យើង។
ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារផ្នែកឃ្លាំងទំនិញរបស់យើងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកជញ្ជូនទំនិញសរុបជាង ៥៥ពាន់តោន ដោយនៅក្នុងខែកក្កដា ការដឹកជញ្ជូនត្រូវបានរំពឹងថានឹងកើនឡើងដល់កម្រិតកំណត់ត្រាថ្មីជិត ៩.៥ តោន។ 🚀
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ សម្រាប់កម្លាំងកាយចិត្ត ការប្តេជ្ញាចិត និងការរក្សាបាននូវឧត្តមភាពប្រតិបត្តិការជារៀងរាល់ថ្ងៃ។ 👏✈️
---------------------
📦 Behind every ton of cargo handled is a dedicated team making it happen.
From January to July 2026, our cargo team helped move over 55k tons of cargo, with July set to reach a record of nearly 9.5 tons. 🚀
A big thank you to our teams for their hard work, commitment, and operational excellence every day. 👏✈️

✈️ សុវត្ថិភាព គឺជាកត្តាចម្បងសម្រាប់គ្រប់សកម្មភាពនៅទូទាំងអាកាសយានដ្ឋានរបស់យើង ចាប់ពីផ្លូវរត់យន្តហោះ រហូតដល់ស្ថានីយអ្នកដំណ...
30/07/2026

✈️ សុវត្ថិភាព គឺជាកត្តាចម្បងសម្រាប់គ្រប់សកម្មភាពនៅទូទាំងអាកាសយានដ្ឋានរបស់យើង ចាប់ពីផ្លូវរត់យន្តហោះ រហូតដល់ស្ថានីយអ្នកដំណើរ។
នៅពីក្រោយគ្រប់ចលនារបស់យន្តហោះ គ្រប់ការធ្វើដំណើររបស់អ្នកដំណើរ និងគ្រប់ប្រតិបត្តិការរបស់អាកាសយានដ្ឋាន គឺតែងតែមានការប្តេជ្ញាចិត្តរួមគ្នាមួយ ក្នុងការរក្សាស្តង់ដារសន្តិសុខ និងសុវត្ថិភាពកម្រិតខ្ពស់បំផុត។
--------------------
✈️ Safety guides every movement across our airports, from runway to terminal.
Behind every aircraft movement, every passenger journey, and every airport operation stand a shared commitment to maintaining the highest security & safety standards.

[បុគ្គលិករបស់យើង គឺជាបេះដូងនៃប្រតិបត្តិការទាំងអស់]ការប្តេជ្ញាចិត្ត និងវិជ្ជាជីវៈរបស់ពួកគាត់ បានរួមចំណែកធានានូវសេវាកម្មអា...
24/07/2026

[បុគ្គលិករបស់យើង គឺជាបេះដូងនៃប្រតិបត្តិការទាំងអស់]
ការប្តេជ្ញាចិត្ត និងវិជ្ជាជីវៈរបស់ពួកគាត់ បានរួមចំណែកធានានូវសេវាកម្មអាកាសយានដ្ឋានប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងភាពជឿជាក់ជារៀងរាល់ថ្ងៃ ព្រមទាំងផ្តល់ជូនអ្នកដំណើរគ្រប់រូបនូវបទពិសោធន៍ដ៏ប្រសើរ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
------------------
[Our people are at the heart of our operations]
Their commitment and professionalism ensure safe, efficient, and reliable airport services every day, with a high sense of customer experience.

[🎉 សមិទ្ធផលថ្មីមួយទៀតសម្រាប់អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ]បន្ទាប់ពីទទួលបានការបន្តសុពលភាពវិញ្ញាបនបត្រ ISAGO ជាថ្មី ដែលច...
22/07/2026

[🎉 សមិទ្ធផលថ្មីមួយទៀតសម្រាប់អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ]

បន្ទាប់ពីទទួលបានការបន្តសុពលភាពវិញ្ញាបនបត្រ ISAGO ជាថ្មី ដែលចេញដោយស្ថាប័ន IATA និងត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោកមក អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (KOS) ក៏ទទួលបានជោគជ័យក្នុងការទទួលវិញ្ញាបនបត្រលើប្រតិបត្តិការសេវាកម្មផ្ទៃដី (Ground Handling Certificate) ជាលើកដំបូងរបស់ខ្លួន ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។

សមិទ្ធផលទាំងពីរនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការរក្សានូវស្តង់ដារកម្រិតខ្ពស់បំផុតនៃសុវត្ថិភាព ឧត្តមភាពប្រតិបត្តិការ និងគុណភាពនៃការបម្រើសេវាកម្មនៅក្នុងប្រតិបត្តិការបំរើសេវាកម្មផ្ទៃដី។

👏 សូមអបអរសាទរដល់ក្រុមការងារនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ របស់យើង ចំពោះការលះបង់ និងវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហការីទាំងអស់ ដែលបានចូលរួមចំណែករហូតទទួលបានជោគជ័យមួយនេះ។
—————————————-
[🎉 A new milestone for Sihanouk International Airport]
Following the recent renewal of its ISAGO certification, issued by IATA and recognized worldwide, Sihanouk International Airport (KOS) has successfully obtained its first Ground Handling Certificate from the State Secretariat of Civil Aviation (SSCA).
Together, these achievements reflect our commitment to maintaining the highest standards of safety, operational excellence, and service quality in ground handling operations.
👏 Congratulations to our KOS teams for their dedication and professionalism, and thank you to all colleagues who contributed to this success.

20/07/2026

👀 តុក តុក សូមស្វាគមន៍នេះគឺជាឯកសណ្ឋានថ្មីរបស់យើង✨
រូបរាងថ្មី ប៉ុន្តែការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព សេវាកម្ម និងភាពល្អឥតខ្ចោះនៅតែដដែល។ ✈️
ឯកសណ្ឋានផ្លាស់ប្តូរ ស្តង់ដារកម្រិតខ្ពស់នៅតែរក្សាដដែល។
——————
*👀 Knock knock... meet our new uniform! ✨*
A fresh look. The same commitment to safety, service, and excellence. ✈️
*Look Changes. High Standards Stay.*
✈️

16/07/2026

[ឯកសណ្ឋានផ្លាស់ប្តូរ ស្តង់ដារកម្រិតខ្ពស់នៅតែរក្សាដដែល]
ឯកសណ្ឋានថ្មីបង្ហាញពីការវិវឌ្ឍរបស់យើង ប៉ុន្តែការប្តេជ្ញាចិត្តរបស់យើងគឺនៅតែមិនប្រែប្រួលឡើយ។ ការផ្តល់ជូននូវបទពិសោធន៍នៅអាកាសយានដ្ឋានប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងល្អឥតខ្ចោះ ជាមួយនឹងវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។
--------------------
[Look Changes. High Standards Stay.]
A new uniform demonstrates our evolution, but our commitment remains unchanged—delivering safe, efficient, and exceptional airport experiences with professionalism and care.

✈️

16/07/2026

យើងខ្ញុំសូមបង្ហាញជូននូវឯកសណ្ឋានថ្មីរបស់យើង ដែលឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមានឥតឈប់ឈររបស់ក្រុមហ៊ុនយើង។
ទោះបីជាឯកសណ្ឋានរបស់យើងផ្លាស់ប្តូរយ៉ាងណាក្តី ស្តង់ដាររបស់យើងនៅតែរក្សាដដែល ពោលគឺ៖ ការធានានូវសុវត្ថិភាព ឧត្តមភាពនៃសេវាកម្ម ប្រសិទ្ធភាពប្រតិបត្តិការ និងការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៅអាកាសយានដ្ឋាន សម្រាប់អ្នកដំណើរគ្រប់រូប។
ឯកសណ្ឋានផ្លាស់ប្តូរ។ ស្តង់ដារកម្រិតខ្ពស់នៅតែរក្សាដដែល។
--------------------------
We unveil our new uniform, reflecting the constant positive evolution of our group.
While our look changes, our standards stay the same: ensuring safety, service excellence, operational efficiency, and exceptional airport experiences for every passenger.
Look Changes. High Standards Stay.
✈️

14/07/2026

ទំព័រថ្មីមួយនឹងបើកបង្ហាញនៅថ្ងៃស្អែកនេះ។ សូមរង់ចាំតាមដានទាំងអស់គ្នា។
-----------------------
A new chapter unfolds tomorrow. Stay tuned.

Address

National Road No. 4
Phnom Penh

Alerts

Be the first to know and let us send you an email when Cambodia Airports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambodia Airports:

Shortcuts

Share

Category