C4- Cambodia China Commercial

C4- Cambodia China Commercial Kon Khmer 88

C4-ទទួលធ្វេីប្រេនគ្រប់ផលិតផល​ទាំងអស់ជាមួយថៅរោងចក្រនៅចិន​ និងម៉ាឡេសុីផ្ទាល់​ ដោយផ្ដោតលេីគុណភាពផលិតផលជាចម្បង​ រាល់ការបង្កេីតផលិតផលនាំឲ្យប៉ះពាល់សុខភាពប្រជាជនខ្មែរ​ ដាច់ខាតខ្ញុំមិនទទួលធ្វេីទេ

23/08/2026

ប្រសាសន៍​សម្ដេច​ធិបតី​ : ​ សីលធម៌​ និងគុណធម៌​ បង្កេីតការទទួលខុសត្រូវ​ និងភាពស្មោះត្រង់🇰🇭🙏

មិនថាស្គាល់គ្នាខ្លី ឬយូរ សំខាន់គឺចិត្តដែលមានចំពោះគ្នា។អ្នកខ្លះស្គាល់គ្នាយូរ តែមិនយល់ចិត្តគ្នា អ្នកខ្លះទើបស្គាល់គ្នា ប៉ុន...
22/08/2026

មិនថាស្គាល់គ្នាខ្លី ឬយូរ សំខាន់គឺចិត្តដែលមានចំពោះគ្នា។
អ្នកខ្លះស្គាល់គ្នាយូរ តែមិនយល់ចិត្តគ្នា អ្នកខ្លះទើបស្គាល់គ្នា ប៉ុន្តែបែរជាយល់ចិត្តគ្នាដូចស្គាល់គ្នាមកជាយូរ។

ពេលវេលាប្រាប់ថា យើងស្គាល់គ្នាយូរប៉ុណ្ណា ប៉ុន្តែមនោសញ្ចេតនាប្រាប់ថា យើងមានតម្លៃចំពោះគ្នាប៉ុណ្ណា។

20/08/2026

ហេតុអ្វីនារីគាត់ចង់ស្អាត​…ទេីបតែដឹង គ្រាន់តែតេស្ដផលិតមួយឲ្យមានស្ដង់ដាខ្ពស់​ ​ និងទម្រាំចេញបាន​ផលិតផលសម្រេច​ លេីសម្រស់មួយៗ អ្នកតេស្ដចុះផ្ទាល់នៅរោងចក្រ​ ចង់កែភេទបាត់😊

កុំឲ្យមហិច្ឆតារបស់អ្នកធ្វេីឲ្យអ្នកភ្លេចការដឹងគុណ​។ ព្រោះជោគជ័យដែលពិតប្រាកដ មិនមែនកើតចេញពីការមានបានតែម្នាក់ឯងនោះទេ តែជាកា...
16/08/2026

កុំឲ្យមហិច្ឆតារបស់អ្នកធ្វេីឲ្យអ្នកភ្លេចការដឹងគុណ​។ ព្រោះជោគជ័យដែលពិតប្រាកដ មិនមែនកើតចេញពីការមានបានតែម្នាក់ឯងនោះទេ តែជាការមិនភ្លេចដើមឈើដែលធ្លាប់ឱ្យម្លប់។
ដើរទៅមុខឱ្យឆ្ងាយ ប៉ុន្តែកុំភ្លេចដឹងគុណរាល់កាលៈទេសៈ និងមនុស្សដែលនៅក្បែរអ្នក។

មិនថាដៃគូរបរទេស​ ឫខ្មែរទេ​ ឲ្យតែមានជំហរ​ ប្រាប់ការពិត យេីងនឹងរក្សាចំណងមិត្តភាពបានយូរអង្វែង​ ជាមួយការផ្ដល់ផលប្រយោជន៍ឲ្យគ្...
11/08/2026

មិនថាដៃគូរបរទេស​ ឫខ្មែរទេ​ ឲ្យតែមានជំហរ​ ប្រាប់ការពិត យេីងនឹងរក្សាចំណងមិត្តភាពបានយូរអង្វែង​ ជាមួយការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ផ្កាដែលក្រពុំ​ ពេលខ្លះមិនបាច់ស្អាតបំផុតទេ សុំត្រឹមមើលទៅសមរម្យសម្រាប់ភ្នែកអ្នកយល់ចិត្តបានហេីយ ត្រូវរស់នៅក្នុងជីវិតដែលអ្នក...
10/08/2026

ផ្កាដែលក្រពុំ​ ពេលខ្លះមិនបាច់ស្អាតបំផុតទេ សុំត្រឹមមើលទៅសមរម្យសម្រាប់ភ្នែកអ្នកយល់ចិត្តបានហេីយ ត្រូវរស់នៅក្នុងជីវិតដែលអ្នកស្រលាញ់ ហើយស្រលាញ់ជីវិតដែលអ្នករស់នៅ។

09/08/2026

មេីលស្ដង់ដាផលិត​ ក៏អាចដឹងពីគុណភាពដែរ​ ! ដឹងតែមួយចប់​ ជួយសិក្សា​ ជួយពិនិត្យ​ រៀបចំ​ និងដឹកជញ្ចូនដល់ផ្ទះ​ ជាមួយគុណភាព​ និងតម្លៃល្អ​ អាចធ្វេីទីផ្សារបាន ទេីបផលិតអោយ

-ចាប់អារម្មណ៍​ធ្វេីប្រេនផ្ទាល់ខ្លួន​ តាម​ 089 666 395 មានTelegram

សារចែករំលែកខ្លះៗ​ ពីបទពិសោធន៍ជាក់ស្ដែង​របស់ខ្ញុំ​ សំរាប់ប្អូនៗដែលត្រូវប្រលង​ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-...
09/08/2026

សារចែករំលែកខ្លះៗ​ ពីបទពិសោធន៍ជាក់ស្ដែង​របស់ខ្ញុំ​ សំរាប់ប្អូនៗដែលត្រូវប្រលង​ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០- សីហា -២០២៦
ក្នុងនាមខ្ញុំជាកូនកសិករ​ម្នាក់​ ដែលរស់នៅ​ ភូមិកំពោតទូក​ ជាតំបន់ដាច់ស្រយាលមួយ​ នៅ​ខេត្ត​ស្វាយរៀង​ និងពុកម៉ែសុទ្ធតែជាអ្នកស្រែចំការ​។

ខ្ញុំដេីរមកដល់ផ្លូវជីវិតមួយនេះ​ រឿងដែលអាចផ្លាស់ប្ដូរជីវិតខ្ញុំ​ទាំងស្រុង​បាន ដោយសារការសិក្សារៀនសូត្រ​ និងការអប់រំតែមួយគត់​ទេីបធ្វេីឲ្យខ្ញុំអាចរកផ្លូវភ្លឺដេីរបានដល់​ ឥឡូវនេះ​។ ប្អូនៗត្រូវចាំថា​ គ្រប់បញ្ហាដែលចួបប្រទះចំពោះមុខឥឡូវនេះ​ សូមកុំយកវាជាបញ្ហាធំ​ ដែលត្រូវបង្អាក់​ ឫផ្ដាច់​ ការសិក្សារបស់ប្អូនៗអោយសោះ។

​ ទទួលស្គាល់​ ប្អូនៗ​ មួយចំនួនពិតជាចួបការលំបាកខ្លាំងលេីកត្តាគ្រួសារ​ ហេីយចង់បោះបង់ការសិក្សា​ មកជួយរកចំណូលមកទប់នឹងជីវភាពបច្ចុប្បន្ន​ បេីធ្វេីបែបនេះ​ ប្អូនៗ​ នឹងមានការស្ដាយក្រោយនៅថ្ងៃខាងមុខ​។
តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់​ ដាច់ខាត​ ត្រូវពុះពារ​ ប្ដូរផ្ដាច់​ បន្ដការសិក្សារៀននៅមហាវិទ្យាល័យឲ្យខានតែបាន​ ហេីយកំឡុងពេលរៀន​ ប្អូនៗ​ អាចរកការងារធ្វេីក្រៅម៉ោង​ តែកុំអោយប៉ះពាល់ម៉ោងសិក្សា​ ពេលនោះប្អូនអាចសន្សំលុយបានដោយខ្លួនឯង​ មិនចាំបាច់ឲ្យពុកម៉ែពិបាករឿងលុយកាក់​ បង់ថ្លៃរៀន​ ថ្លៃបន្ទប់ជួល​ ថ្លៃទឹក​ភ្លេីង​ ផ្សេងៗ​។

ពេលចប់មហាវិទ្យាល័យភ្លាម​ ប្អូនទទួលបានទាំងបទពិសោធន៍ការងារចំពោះមុខ​ ទាំងសញ្ញាប័ត្រ​លេីកមុខមាត់គ្រួសារ​ ព្រមប្រាក់ខែ​ នឹងមានលទ្ធភាពជួយ​ដល់ពុកម៉ែដែលពួកគាត់កំពុងចួបការលំបាកទៀតផង​ ពិសេសថ្ងៃខាងមុខប្អូនៗ​ នឹងក្លាយជាធនធានដ៏រឹងមាំសំរាប់សង្គមជាតិយេីង។

**បន្ទាប់ពីប្អូនៗជំនះឧបសគ្គ​ និងការលំបាកនេះបានហេីយ​ ទេីបប្អូនៗ​យល់ថា​ ការសម្រេចចិត្តមិនបោះបង់ការសិក្សារៀនសូត្រ​ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត​ ជាពន្លឺទៀនដែល​ ឆេះមិនចេះរលត់​ ព្រោះជាចំណេះដឹងផ្ទាល់របស់ប្អូនៗ​ ដែលគ្មាននរណាម្នាក់អាចលួចបានទេ។

សូមជូនពរប្អូនៗ​ សិស្សានុសិស្ស​ ទូទាំងប្រទេសដែលត្រូវប្រលងនៅទី​ ១០-សីហា​-2026 សូមទទួលបានជោគជ័យ​ និងទទួលបាននិទេ្ទសល្អ​ តាមបំណង។

ជាមួយគ្នានេះដែរ​ ខ្ញុំសូមយកពេលវេលានេះ​ ខ្ញុំពិតជាសូមគោរពអរគុណ​ លោកគ្រូ​ អ្នកគ្រូ​ ទាំងអស់​ ដែលខ្ញុំចាត់ទុកពួកគាត់​ ជាឪពុកម្ដាយទីពីរ​សំរាប់ជីវិតខ្ញុំ​៕​
មូលហេតុ​ បេីគ្មានការបង្ហាត់បង្រៀន​ ផ្ដល់ចំណេះដឹងរបស់គាត់​ មកខ្ញុំទេ​ ខ្ញុំប្រៀបដូចជាមនុស្សងងឹត​ចឹង​ ព្រោះថាមានតែចំណេះវិជ្ជាទេ​ ដែលជាពន្លឺបំភ្លឺជីវិតយេីង​ មិនខ្លាចអស់ប្រេង​ឫ​ ចេះសាបសូន្យវិញ​ នៅថ្ងៃណាមួយឡេីយ​។

​ ជាចុងក្រោ​យ​ ខ្ញុំសូមអរគុណ​គ្រប់យ៉ាង​
-សាលាបឋមសិក្សាវត្តកំពោតទូក​
-សាលាបឋមសិក្សាសង្គម​
-អនុវិទ្យាល័យ​គគីរសោម​
-វិទ្យាល័យ​ហ៊ុនសែនកំពង់ចក​
-សកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ដ​ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច

ទីតាំងឈ្មោះសាលាខាងលេី​ ជាទីកន្លែងដែលខ្ញុំធ្លាប់រៀនសូត្រ​ ជាថ្នាលបណ្ដុះវិជ្ជា​ ផ្ដល់ចំណេះដឹងពេញលេញដល់ខ្ញុំ​ សូមគោរពអរគុណ​លោកគ្រូអ្នកគ្រូជាស្រលាញ់ពីចម្ងាយ🙏

ក្មេងកុំអាលអរ ចាស់កុំអាលភ័យ​ កុំចាំទាល់តែស្អាតទើបហ៊ានធ្វើជំនួញ ហើយក៏កុំរវល់ធ្វើជំនួញរហូតភ្លេចមើលថែសម្រស់​ តុល្យភាពរវាងកា...
07/08/2026

ក្មេងកុំអាលអរ ចាស់កុំអាលភ័យ​ កុំចាំទាល់តែស្អាតទើបហ៊ានធ្វើជំនួញ ហើយក៏កុំរវល់ធ្វើជំនួញរហូតភ្លេចមើលថែសម្រស់​ តុល្យភាពរវាងការមើលថែខ្លួនឯង និងការបង្កើតអាជីវកម្ម ជាសិល្បៈនៃជីវិត។

ជីវិតពេលខ្លះ​ ប្រៀបដូចជាការលេងហ្គេមបេីចាញ់ម្ដងហើយ​ ត្រូវប្រឹងលេងម្ដងទៀតរហូតដល់ឈ្នះ។  តែខុសពីល្បែង​ បេីចាញ់ម្ដងហេីយ​ កុំយ...
05/08/2026

ជីវិតពេលខ្លះ​ ប្រៀបដូចជាការលេងហ្គេមបេីចាញ់ម្ដងហើយ​ ត្រូវប្រឹងលេងម្ដងទៀតរហូតដល់ឈ្នះ។ តែខុសពីល្បែង​ បេីចាញ់ម្ដងហេីយ​ កុំយកសេះតាម​ កុំទៅតាមម្ដងទៀត​ ព្រោះនាំអោយមានសេចក្ដី
វិនាសទាំងទ្រព្យសម្បត្តិ​ ទាំងកិត្តិយស​ និងបាត់បង់មនុស្សជាទីស្រលាញ់។

Address

88
Phnom Penh

Alerts

Be the first to know and let us send you an email when C4- Cambodia China Commercial posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share