15/08/2026
សណ្ឌាគារ Raffles Le Royal រាជធានីភ្នំពេញ — នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦ នេះ ក្រុមហ៊ុនNextEd Canada បានរៀបចំទិវាគ្រួសារ (Family’s Day) សម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា។
កម្មវិធីនេះមានគោលបំណងអបអរសាទរដល់សមិទ្ធផលក្នុងដំណើរនៃការអប់រំរបស់បុត្រធីតាកម្ពុជា រួមមាន សិស្សដែលទទួលបានទិដ្ឋាការសិក្សាពីប្រទេសកាណាដា សិស្សដែលទទួលបានលិខិតទទួលចូលរៀនពីសាលារៀននៅប្រទេសកាណាដា និងក្រុមគ្រួសារដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់អំពីឱកាសសិក្សានៅប្រទេសកាណាដាសម្រាប់កូនៗ។
កម្មវិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលវត្តមានជាកិត្តិយសនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនាក់ទំនងដ៏រឹងមាំផ្នែកអប់រំរវាងប្រទេសកាណាដា និងកម្ពុជា ព្រមទាំងឱកាសជាច្រើនដែលប្រទេសកាណាដាមានសម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងទទួលបានការអប់រំអន្តរជាតិ។
ទិវាគ្រួសារ Family’s Day នេះទទួលបានការគាំទ្រពីស្ថាប័នអប់រំនៅប្រទេសកាណាដាចំនួនបីដែលជាដៃគូរបស់ក្រុមហ៊ុន NextEd Canada រួមមាន Nova Scotia International Student Program, King’s-Edgehill School និង Brock University។
សូមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សកម្ពុជា និងក្រុមគ្រួសារ និងសូមអរគុណឯកឧត្តមគណៈអធិបតី ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់សម្រាប់ការផ្ដល់នូវទំនុកចិត្ត និងពេលវេលាដ៏មានតម្លៃដើម្បីអញ្ជើញចូលរួម។
Raffles Hotel Le Royal Phnom Penh, in the morning of 15 August 2026, NextEd Canada hosted NextEd Canada Family’s Day bringing together Cambodian students and their families to celebrate an important milestone in their educational journeys: students who have successfully received their Canadian study permits, students who have received letters of acceptance from Canadian schools, and families who are interested in exploring Canadian education for their children.
The event is presided over by H.E. Christian DesRoches, Canadian Ambassador to the Kingdom of Cambodia, highlighting the strong educational connections between Canada and Cambodia and the opportunities available to Cambodian students seeking an international education.
The event is also supported by three Canadian educational institutions: Nova Scotia International Student Program, King’s-Edgehill School, and Brock University.
Congratulations again to all the students and families, and a huge thanks to the Ambassador and the guests for your trust and valuable time joining us.