02/06/2026
ជម្រាបសួរ បង/អតិថិជនជាទីគោរព និងស្រឡាញ់! 🙏
ក្រុមហ៊ុន ឡូដា អ៊ិចប្រេស ខេមបូឌា (LODA Express Cambodia) 🚚 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្រឡាញ់ និងគាំទ្រលើសេវាកម្មដឹកជញ្ជូនរបស់យើងខ្ញុំកន្លងមក។ 🙇♂️
ក្រុមហ៊ុនសូមជម្រាបជូនដំណឹង ទាក់ទងនឹងការដឹកជញ្ជូនទំនិញរបស់បងៗ ដែលមានការយឺតយ៉ាវជាងសព្វដង។ ⏳
មូលហេតុ៖ ដោយសារបច្ចុប្បន្ន មានការរឹតបន្តឹង និងពិនិត្យឯកសារយ៉ាងម៉ត់ចត់ពីមន្ត្រីគយនៅច្រកព្រំដែនវៀតណាម ដែលធ្វើឱ្យដំណើរការឆ្លងកាត់មានការកកស្ទះ និងចំណាយពេលយូរជាងការរំពឹងទុក។ 🛑🇰🇭🇻🇳
ចំណាត់ការរបស់ក្រុមហ៊ុន៖ ខាងក្រុមហ៊ុនកំពុងតែតាមដាន និងជំរុញនីតិវិធីដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឱ្យវត្ថុបានមកដល់ឃ្លាំងកម្ពុជា និងប្រគល់ជូនបងៗឱ្យបានឆាប់រហ័ស។ ⚡️📦
សូមគោរពជូនពរ បងៗអតិថិជនទាំងអស់ល្អបានជោគជ័យក្នុងអាជីវកម្ម និងមានសុខភាពល្អ! 🌟🤝 សូមអរគុណ។