23/08/2026
The
#សារមន្ទីរសង្គ្រាមកម្ពុជា បង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីអភិរក្ស និងរម្លឹកដល់ការចងចាំនៃព្រឹត្តិការណ៍សង្គ្រាមស៊ីវិលក្នុងប្រវត្តិសាស្ត្រកម្ពុជា(១៩៦៨-១៩៧៥)។ សង្គ្រាមមួយនេះគឺជាការប្រយុទ្ធគ្នារវាងកងកម្លាំងខ្មែរក្រហមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា (មុនឆ្នាំ១៩៧០) និងសាធារណរដ្ឋខ្មែរ (ក្រោយឆ្នាំ១៩៧០)។
សារមន្ទីរសង្គ្រាមកម្ពុជាមានការប្រមូលផ្តុំសព្វាវុធប្លែកៗ ពីតំបន់ដែលមានការប្រយុទ្ធគ្នា ដូចជាអន្លង់វែង សៀមរាប និងឧត្តរមានជ័យ។ អាវុធទាំងនោះត្រូវបាននាំចូលពី ប្រទេសចិន អាមេរិក និងសូវៀត ប៉ុន្តែភាគច្រើនជារបស់រុស្ស៊ី។ ហើយសព្វាវុធខ្លះក៏ធ្លាប់ត្រូវបានគេប្រើក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរផងដែរ។
សព្វាវុធទាំងនេះត្រូវបានប្រមូលទិញក្នុងតម្លៃលើទីផ្សារដែកអេតចាយ ចន្លោះពី៣០០ ទៅ៤០០ដុល្លារ។ មិនត្រឹមតែការប្រមូលទិញក្នុងតម្លៃប្រកួតប្រជែងលើតម្លៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែគ្រឿងចក្រភាគច្រើនមានទម្ងន់ធ្ងន់ ហើយវាពិបាកក្នុងការចូលទៅកាន់តំបន់ព្រៃក្រាស់ដើម្បីដករថក្រោះ កាំភ្លើង ដែលត្រូវចំណាយលើការដឹកជញ្ជូន និងប្រើកម្លាំងពលកម្មបុគ្គលិកច្រើន។ សព្វាវុធមួយចំនួនត្រូវបាននាំយកមកក្នុងសភាពដើម ខ្លះទៀតត្រូវបានជួសជុលឡើងវិញ។
សព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះមានដូចជា÷
#រថក្រោះរុស្ស៊ី (T-54 និង T-55) #យន្តហោះចម្បាំងប្រភេទ MiG-19 #ឧទ្ធម្ភាគចក្រ Mil Mi-8 #កាំភ្លើងធំ 85 មីលីម៉ែត្រ និង #កាំភ្លើងកងពល D-44 ។ មានរថយន្តជាច្រើនគ្រឿងដែលខូចខាតក្នុងសមរភូមិ កាំភ្លើង -47 និង #គ្រាប់មីន ជាច្រើនប្រភេទ។ ថែមទាំងមានឯកសណ្ឋាន ទង់ជាតិ និងរូបថតដ៏កម្រពីសម័យសង្គ្រាមដាក់តាំងបង្ហាញផងដែរ។