Nora

Nora I create this page to tell about the ancient Cambodian architectures, arts, histories, lives, literatures, events in the past and present.

It is also to compare and share to all of these to the other part of the word. The ancient people around the global

18/03/2026

កុំភ្លេច Follow Page ដើម្បីជួយពង្រីកសហគមន៍របស់យើង ❤️

ប្រសើរណាស់ដែលមានជំរក ដំបូល និង  ជញ្ជំាងសង្កសី ដេកថ្ងែមិចទៅ ? ឬ សំរាប់តែដេកពេលយប់ ?
09/03/2026

ប្រសើរណាស់ដែលមានជំរក ដំបូល និង ជញ្ជំាងសង្កសី ដេកថ្ងែមិចទៅ ? ឬ សំរាប់តែដេកពេលយប់ ?

«ផ្ទះ»២០៣ខ្នង បានប្រគល់ជូនគ្រួសារបងប្អូនភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ"
ពលរដ្ឋភៀសសឹក ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២០៣ គ្រួសារ បានទទួលផ្ទះពីរាជរដ្ឋាភិបាលកម្ពុជាដោយប្រគល់ជូនដោយផ្ទាល់ពីរដ្ឋបាលខេត្ត បញ្ជាក់ផ្ទះនេះប្រគល់ជនបណ្តោះអាសន្នប៉ុន្នោះ បន្ទាប់ពីដោះបញ្ហាចប់បងប្អូនអាចត្រឡប់ទៅដីដើមវិញគឺនឹងប្រគល់ជូនរដ្ឋវិញ!🏘️🏡🏠🙏

#ដាវលីឌុច #ពរំសំណាង #គនខ្មែរ #បរដាល់ថ្មីៗ #បរដាល់គុនខ្មែរ #បរដាល់ខ្មែរ #គនខ្មែរ #សរលាញ់គុនខ្មែរ

03/03/2026

ឈ្មោះ:ប្រាសាទរកាជន្លឹង
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង:១០០២-១០៥០
ឧទ្ទិសថ្វាយ:ព្រហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថឃ្លាំង
ទីតាំង: ភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

28/02/2026

តោះ ភ្នំជីសូរ ! សប្ដាហ៍នេះ 💕💕💕

15/11/2025

រឿងរាមកេរ្តិ៍ វគ្គ ២៥

វីដេអូនេះនិយាយអំពីហេតុការណ៍បន្ទាប់ពីភិរុតបានដឹងរឿងរ៉ាវសព្វគ្រប់ស្តីអំំពីការចូលទីវង្គត់និងការចាកចេញរបស់ព្រះរាម នៅថ្ងៃបន្ទាប់ក្រុមព្រឹក្សារាជបល្ល័ង្គបានរៀបចំតែងតំាងភិរុតអោយឡើងគ្រងរាជជាព្រះរាជាទៅតាមសំណើររបស់ កៃកេសី ដែលបានរៀបចំទុក ក៏ប៉ុន្តែ ភិរុតបានបដិសេធរាល់គ្រប់សំណើររបស់ក្រុមព្រឹក្សារាជបល្ល័ង្គដែលលើកព្រះអង្គជាព្រះរាជានៃអាណាចក្រកោសល្យ។ភិរុតបានប្រាប់ទៅមន្ត្រីទំាងអស់ថាអ្វីដែលព្រះអង្គចង់បានគឺយើងនំាគ្នាទៅអញ្ជើញព្រះរាមអោយត្រឡប់មកទីក្រុងអាយុធ្យាវិញដើម្បីសោយរាជសម្បត្តិស្របច្បាប់

14/11/2025

រឿងរាមកេរ្តិ៍ វគ្គ ២៤

វីដេអូនេះ និយាយអំពីការរៀបរាប់របស់ ភិរុតចំពោះមាតាអំពីសេចក្តីស្រឡាញ់រវាងអ្នកទំាងអស់គ្នាក្នុងគ្រួសារដ៏ធំមួយនេះ សេចក្តីស្នេហារវាងបុត្រាទំាង៤របស់ព្រះបាទទសរថទោះបីពួកគេមានម្តាយទីទៃក៏ដោយពួកគេស្រឡាញ់គ្នាខ្លំាងណាស់ ចំពោះមាតាទំាងបីក៏ដោយ មាតាប្រហែលមិនដឹងទេថា មាតាទំាងពីរ កោសកល្យាណ និង មានតាសមុទ្រទេវី ពួកទ្រង់ស្រឡាញ់មាតាដូចបងប្អូនបង្កើតដូច្នោះដែរ ជាពិសេសសេចក្តីស្នេហារបស់បិតាចំពោះមាតា តើមានតាមិនបានដឹងឬ?តើមានទំហំប៉ុន្មានទៅ? ហេតុអ្វីបានជាមាតាបង្កើតបញ្ហាគ្រប់បែបយ៉ាងដូច្នេះចំពោះអ្នកគ្រប់គ្នាទៅវិញ មួយវិញទៀតមាតាសង្ឃឹមថា ខ្ញុំម្ចាស់និងទទួលអ្វីៗគ្រប់បែបយ៉ាងតាមគំនិតមាតាឬ? ខ្ញុំម្ចាស់មិនទទួលយកទង្វើរបស់មាតានោះទេ។ នៅទីបំផុត កៃកេសីសោកស្តាយនិងទទួលកំហុសរបស់ខ្លួនដែលបានធ្វើកន្លងមក។

13/11/2025

រឿងរាមកេរ្តិ៍ វគ្គ ២៣

វីដេអូនេះនិយាយអំពីរឿងរាមកេរ្តិ៍បន្តវគ្គ២៣ ភិរុតខឹងខ្លំាងណាស់ដែលមាតាបានផ្តល់ពត៌មានមិនពិតនិងជាអ្នកបង្ករហេតុដែលធ្វើអោយបិតាសោយទីវង្គត់ និង ព្រះរាមត្រូវនិរទេសខ្លួនទៅរស់នៅក្នុងព្រៃ។

12/11/2025

រឿងរាមកេរ្តិ៍ វគ្គ ២២

វីដេអូនេះនិយាយអំពីដំណើរទៅដល់ភ្នំចិត្រកូដមុននឹងទៅដល់ទីនោះ ពួកគេបានសំរាកនៅអាស្រមឥសីពាទ្វាធៗបានប្រាប់ផ្លូវទៅកាន់ភ្នំជេត្រកូដទីនោះហើយដែលព្រះអង្គទំាងបីមានជំរកត្រឹមត្រូវ ជំរកនេះសង់ដោយព្រះល័ក្ស្មណ៍ ចំណែកនៅរាជធានីអាយុធ្យា មិនរឿងសោកសង្រេងគឺព្រះបាទទសរថចូលទីវង្គត់ ភាពសោកសៅទំាងនេះកើតឡើងទូទាំងអាណាចក្រកោសល្យ ពីព្រោះ ប្រជារាស្ត្រស្រឡាញ់ព្រះបាទទសរថខ្លំាងណាស់ និងស្រណោះរាជបុត្ររបស់ព្រះអង្គផងដែរគឺព្រះរាម ព្រះល័ក្ស្មណ៍និង សិតាផងដែរ។ នៅពេលដែលព្រះបាទទសរថសោយទីវង្គត់ ឥសីវសិទ្ធបានសរសេរសំបុត្រទៅកាន់ភិរុតដើម្បីមកចូលរួមពិធីបុណ្យសពបិតាតែសំបុត្រនេះត្រូវបាននាងកៃកេសីប្តូខ្លឹមសារៗនិយាយថាអោយភិរុតមកាន់នគរអាយុធ្យាដើម្បីចូលរួមការឡើងគ្រងរាជរបស់ព្រះរាម។នៅពេលដែល ភិរុតបានមកដល់រាជវំាងភិរុតបានដឹងថានេះមិនមែនជាការពិតនោះទេ ភិរុតបានសាកសួរនំាហេតុផលគ្រប់បែបយ៉ាងរហូតដល់ព្រះអង្គជ្រាបរឿងពិតអ្វីដែលបានកើតឡើងនៅក្នងព្រះបរមរាជវំាង។ភិរុតខឹងនិងមាតាកៃកេសីខ្លំាងណាស់ស្ទើរតែកាត់កាល់ម្តាយរបស់ខ្លួនចោល។

11/11/2025

រឿងរាមកេរ្តិ៍ វគ្គ ២១

វីដេអូនេះនិយាយអំពីការចេញដំណើរចាកចេញពីទីក្រុងអាយុធ្យាប្រជាជនជាច្រើនកុះករកកកុញណែនណាន់តាន់តាប់រងចំាមើលទ្រង់ពីព្រះមានប្រជាជនជាច្រើនណាស់ដែលមិនដែលឃើញមុខផ្ទាល់ដូច្នេះហើយបានជាពួកគាត់សំរុកចូលទៅកាន់ផ្លូវធំនៃទីក្រុងដើម្បីបានឃើញព្រះភ័ក្រព្រះរាម ព្រះល័ក្ស្មណ៍ជាពិសេសសិតា តាមផ្លូវមានប្រជាជនស្រែកយំផង ស្តីបន្ទោសនាងកៃកេសីផងពួគគាត់យល់ថាកៃកេសីជាមួលហេតុនៃការបំបោរបង់ក្សត្រយ៍វ័យក្មេងរបស់ពួកគេ នៅតាមផ្លូវព្រះរាមបានឈប់ខ្លះៗផងដែរដើម្បីផ្តល់យោបល់ល្អៗប្រាប់អោយប្រជាជនរំងាប់នូវសេចក្តីសោកសៅ និង ណែនំាអោយប្រជាជនត្រឡប់ទៅផ្ទះសំបែងវិញនិងចូរគាំទ្រការឡើងគ្រងរាជរបស់ភិរុតផង។

11/11/2025

រឿងរាមកេរ្តិ៍ វគ្គ ២០

វីដេអូនេះ និយាយអំពីហេតុការណ៍ខ្លះៗដែលកើតមាននៅព្រះបរមរាជវំាងនៃនគរអាយុធ្យាបន្ទាប់ពីការចាកចេញរបស់ព្រះរាម ព្រះបាទទសរថក្តុកក្តួលខ្លំាងណាស់ដែលឃើញបុត្រាជាទីស្រឡាញ់របស់ទ្រង់ចាកចេញពីរាជវំាងទសរថស្លុតចិត្តរហូតសន្លប់បាត់បង់ស្មារតីមួយសន្ទុះ បន្ទាប់មកទសរថបានបដិសេសមិនទៅគង់នៅរាជដំណាក់របស់ព្រះនាងកៃកេសីទេ ព្រះអង្គអោយមន្ត្រីនំាព្រះអង្គទៅរាជដំណាក់របស់ព្រះនាងកោសកល្យាណ ព្រះអង្គស្អប់មុខនាងកៃកេសីខ្លំាងណាស់មិនចង់ឃើញមុខកៃកេសីទៀតឡើយពីព្រោះកៃកេសីជាអ្នកធ្វើអោយព្រះអង្គឈឺចុកចាប់បែបនេះ។ ទសរថបានប្រាប់ទៅកៃកេសីថាបើប្រសិន ភិរុត ស្តាប់បង្គាប់នាងចូរប្រាប់វាទៅថាចូរកុំអោយវាមកចូលរួមបុណ្យសពរបស់ទ្រង់អោយសោះ ហើយមិនចំាបាច់សែនព្រែនអោយព្រះនោះទេ។ ចំណែកនៅរាជដំណាក់ព្រះនាង កោសកល្យាណៗធ្លាក់ទឹកចិត្តខ្លំាងណាស់ចំពោះរឿងរ៉ាវដែលកើតមានឡើងទាន់ហន់ដូច្នេះ នៅទីបំផុតកោសកល្យាណបានប្រសើរឡើងវិញពីព្រោះសេចក្តីណែនំានិងយោបល់ល្អរបស់ព្រះនាងសមុទ្រទេវី ពាក្យពេជ្រដ៏មានតម្លៃរបស់ព្រះនាងកោសកល្យាណធ្វើអោយព្រះនាងកោសកល្យាណរឹងមុំាសារជាថ្មីដើម្បីមើលថែព្រះរាជសុខភាពរបស់ព្រះស្វាមី។

09/11/2025

រឿងរាមកេរ្តិ៍ វគ្គ ១៩

វីដេអូនេះនិយរឿងរាមកេរ្តិ៍វគ្គបន្តគឺវគ្គ១៩ ព្រះរាម ល័ក្ស្មណ៍និងសិតាជំរទេះសេះចេញពីរាជវំាងនៃទីក្រុងអាយុធ្យាបរដោយមន្ត្រីជំនិតរបស់ព្រះបាទទសរថគឺសុមន្ទ្រា នៅតាមដងវិធីមានប្រជារាស្ត្រជាច្រើនឈរមើលដំណើររបស់ព្រះអង្គចាកចេញពីទីក្រុង មានប្រជារាស្ត្រមួយចំណួនធំបានធ្វើដំណើរទៅតាមព្រះអង្គផងដែរ ពួកគេចង់នំាគ្នាចាកចេញពីទីក្រុងអោយអស់ដើម្បីទៅរស់នៅក្នុងព្រៃជាមួយព្រះរាម នេះគឺបណ្តាលមកពីសេចក្តីស្រឡាញ់របស់ប្រជារាស្ត្រនៃទីក្រុងអាយុធ្យា ព្រះរាមបានប្រាប់ពួកគាត់អោយត្រឡប់ទៅផ្ទះវិញនិងប្រាប់អោយរាស្ត្រជួយគាំទ្រ ភិរុតផង នៅពេលដែលទ្រង់អវត្តមាន ប៉ុន្តែប្រជារាស្ត្រមិនស្តាប់ព្រះអង្គឡើយនៅតែដើរនិងរត់តាមរទេះរបស់ព្រះអង្គរហូត នៅទីបំផុតព្រះរាមបានចាកចេញ ទំាងកណ្តាលរាត្រីខណៈដែលសំរាកនៅតាមមាត់ទន្លេមួយ។

08/11/2025

រឿងរាមកេរ្តិ៍ វគ្គ ១៨
វីដេអូនេះរៀបរាប់អំពីការចូលគាល់និងការជំរាបលារាជបិតាគឺព្រះបាទទសរថ ក្នុងនោះមាន ព្រះររាម ព្រះល័ក្ស្មណ៍និង សិតាមុននិងការចាកចេញទៅកាន់ព្រៃទណ្ឌកៈ ព្រះបាទទសរថបានសង្ឃឹមទុកក្នុងចិត្តថាព្រះរាមនិងប្រើសិទ្ធិស្របច្បាប់របស់ខ្លួនដើម្បីដណ្តើមយករាជបល័ង្គក៏ប៉ុន្តែព្រះរាមមិនបានធ្វើដូចអ្វីដែលបិតាបានគិតទុកមុននោះទេ ព្រះអង្គស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះរាជបិតានិងមាតាកៃកេសីជានិច្ច ទោះបីព្រះល័ក្ស្មណ៍ចង់ប្រើប្រាស់អាវុធដើម្បីទាមទារសិទ្ធនេះត្រឡប់មកវិញក៏ព្រះរាមបានហាមឃាត់និងណែនំាដើម្បីអោយព្រះល័ក្ស្មណ៍យល់ស្របតាមព្រះអង្គគឺមិនត្រូវប្រទុសរាយក្នុងរាជវង្សដើម្បីអំណាចនោះទេនៅទីបំផុតពួកគេបាននំាគ្នាចាកចេញពីរាជវំាងសំដៅទៅកាន់ព្រៃទណ្ឌកៈ។

Address

N 30 Village Kruos, Commune SvayDangkum, District Siem Reap, Province Siem Reap
Siem Reap

Website

Alerts

Be the first to know and let us send you an email when Nora posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category