28/05/2026
រៀនមើលមនុស្ស ✍️
1- រស់នៅកុំពឹងលើអ្នកណាទាំងអស់ ហើយក៏កុំសូវអាណិតគេ ភ្លេចអាណិតខ្លួនឯង
2- ក្នុងចិត្តមានព្រះ ក្នុងដៃមានដាវ ត្រូវល្អ ល្អឱ្យអស់ពីចិត្ត តែកុំល្អជាមួយមនុស្សរមឹលគុណ
3- ជួបជុំគ្នាផឹកស៊ី គេសុំទៅមុន កុំឃាត់គេ ហើយបើចង់ទៅមុន ក៏មិនចាំបាច់ក្រែងចិត្តអ្នកណាដែរ ស្រវឹងគ្រោះថ្នាក់ គ្មានអ្នកណាទទួលខុសត្រូវទេ
4- កុំសម្រេចចិត្តជំនួសគេឱ្យសោះ សម្រេចចិត្តត្រូវមិនប្រាកដថាមានគុណទេ តែបើខុសប្រាកដជាកំហុសរបស់អ្នក
5- ចង់រាប់អានមនុស្សម្នាក់ ពឹងគេរឿងតូចតាចមួយ ហើយជូនជាជំនូនអ្វីមួយដល់គេ
6- កុំសូវចំណាយពេលច្រើនពេកទៅលើការថែរក្សារមិត្តភាព ខំរកលុយ បង្កើនសមត្ថភាពខ្លួនឯងឱ្យខ្លាំង នោះមិត្តភាពនឹងមកឯងហើយ
7- កុំសូវដើរប្រាប់គេពីគម្រោងការរបស់អ្នក ធ្វើឱ្យចេញជាលទ្ធផលឱ្យគេមើល
8- គ្រប់ទំនាក់ទំនងទាំងអស់អាចរឹងម៉ាំយូរអង្វែងបាន គេពឹងទៅលើប្រយោជន៍ ប្រយោជន៍នៅទីណា ចិត្តមនុស្សនៅទីនោះ
WERead 📚